កាតឥណពន្ធវីសា Premier របស់យើងគឺជាកាតឥណពន្ធមិនគិតថ្លៃសេវាដែលផ្ដល់ជូនជាពិសេសសម្រាប់អតិថិជន Premier របស់យើង។
ជម្រើសប័ណ្ណឥណពន្ធ Premier សម្រាប់លោកអ្នក
ធនាគារយើងខ្ញុំមានសេចក្តីសោមនស្សជម្រាបជូនថា លោកអ្នកអាចជ្រើសរើសប័ណ្ណឥណពន្ធ ដូចខាងក្រោម៖

VDP-1

VDP-2

VDP-3

VDP-4
លក្ខណៈពិសេស និងអត្ថប្រយោជន៍
ការទិញទំនិញធម្មតា
កាតឥណពន្ធវីសា Premier ផ្ដល់ជូនភាពងាយស្រួលគ្រប់យ៉ាងសម្រាប់ការទិញទំនិញក្នុងស្រុក ក្រៅស្រុក និងតាមអ៊ីនធឺណិត ហើយនឹងកាត់ប្រាក់ចេញពីសមតុល្យដែលមានក្នុងគណនីរបស់លោកអ្នកតាមចំនួនដែលបានទិញនោះ។ គណនីធនាគាររបស់លោកអ្នកត្រូវកាត់ប្រាក់ចេញនៅថ្ងៃដដែលនោះ នៅពេលដែលលោកអ្នកធ្វើការទិញទំនិញ ដូច្នេះត្រូវប្រកដថាអ្នកគ្រប់គ្រងប្រាក់របស់អ្នកបានល្អប្រសើរ។
ការចំណាយកាន់តែមានសុវត្ថិភាព
កាតឥណពន្ធវិសារក្សាប្រាក់របស់លោកអ្នកឱ្យមានសុវត្ថិភាពតាមវិធីជាច្រើន។ មិនត្រឹមតែលោកអ្នកអាចយកប្រាក់តាមខ្លួនតិចប៉ុណ្ណោះទេ ហើយថែមទាំងលោកអ្នកអាចធ្វើប្រតិបត្តិការកាតនោះបានយ៉ាងមានសុវត្ថិភាពដោយសារមានបន្ទះឈីបវ័យឆ្លាត EMV (Europay, Mastercard, Visa) បង្កប់នៅក្នុងកាតនោះដែលមានស្តង់ដារកម្រិតពិភពលោកសម្រាប់ប្រតិបត្តិការកាតមានឈីប។ នៅពេលលោកអ្នកត្រូវការសាច់ប្រាក់ប្រើប្រាស់ កាតរបស់លោកអ្នកអាចធ្វើជាកាត ATM ដោយឱ្យលោកអ្នកអាចដកប្រាក់តាមទូម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា Visa និង PLUS បានជាង 2 លានកន្លែងទូទាំងពិភពលោក។
ឯកសិទ្ធិពិសេសស្ថិតក្នុងដៃអ្នក។
កាតឥណពន្ធវីសា Premier របស់លោកអ្នកផ្ដល់ជូនលោកអ្នកនូវអត្រាពិសេស និងការបញ្ចុះតម្លៃនៅតាមហាងមួយចំនួននៅក្នុងប្រទេសកម្ពុជា។
មិនគិតថ្លៃសេវា
អតិថិជន Premeir របស់យើងទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍គ្រប់យ៉ាងពីកាតឥណពន្ធវីសា Premier ដោយមិនគិតថ្លៃសេវា។
សំណួរដែលសួរញឹកញាប់
កាតឥណពន្ធវិសា Premier ធនាគារ J Trust Royal គឺជាកាតឥណពន្ធពិសេសដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជន Premier របស់យើង។ កាតនេះផ្ដល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការប្រើប្រាស់តាមបណ្ដាញ Visa នៅលើពិភពលោក ដោយអនុញ្ញាតឱ្យលោកអ្នកធ្វើការទិញទំនិញតាមអ៊ីនធឺណិត នៅក្នុងស្រុក ក្រៅស្រុក ឬតាមទូរសព្ទដោយប្រើប្រាក់ផ្ទាល់ខ្លួនរបស់លោកអ្នក។ ដោយមើលឃើញលោកអ្នកកំពុងធ្វើការចំណាយប្រាក់ដោយផ្ទាល់ចេញពីគណនីប្រតិបត្តិការរបស់ខ្លួន ទើបធនាគារផ្ដល់ជូនអតិថិជនជាច្រើននូវការគ្រប់គ្រងប្រាក់បានយ៉ាងល្អប្រសើរទៅលើការចំណាយរបស់ខ្លួន។ វាក៏ផ្ដល់ជូនលោកអ្នកទទួលបាននូវឯកសិទ្ធិពិសេស អត្ថប្រយោជន៍ និងការបញ្ចុះតម្លៃជាច្រើន។
កាតឥណពន្ធវិសា Premier ធនាគារ J Trust Royal អាចប្រើដើម្បី៖
- ធ្វើប្រតិបត្តិការយ៉ាងមានសុវត្ថិភាពនៅតាមហាងដែលមានស្លាកសញ្ញា Visa នៅទូទាំងពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ ទិញទំនិញតាមអ៊ីនធឺណិត តាមទូរសព្ទ និងតាមការបញ្ជាទិញតាមសំបុត្រ និង
- ដកសាច់ប្រាក់នៅតាមទូម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា Visa និង PLUS នៅទូទាំងពិភពលោក (ទូម៉ាស៊ីន ATM ធនាគារ J Trust Royal គឺជាផ្នែកនៃបណ្ដាញទូម៉ាស៊ីន PLUS ATM)។
ទឹកប្រាក់ប្រតិបត្តិការនឹងត្រូវកាត់ចេញដោយផ្ទាល់ពីគណនីរបស់លោកអ្នកដែលមានភ្ជាប់ជាមួយកាតនោះនៅថ្ងៃដដែល នៅពេលមានប្រតិបត្តិការកើតឡើង។
កាតឥណពន្ធវិសា Premier ធនាគារ J Trust Royal មានលក្ខណៈពិសេសសុវត្ថិភាពជាច្រើនមានដូចជា៖
- បង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក
- ប្រព័ន្ធត្រួតពិនិត្យតាមដានការក្លែងបន្លំជាប្រចាំដើម្បីកំណត់សកម្មភាពដែលគួរឱ្យសង្ស័យ និងជួយទប់ស្កាត់ប្រតិបត្តិការដែលមិនមានការអនុញ្ញាត។
- ជម្រើសបិទកាតរបស់លោកអ្នកជាអចិន្រ្តៃយ៍ ឬបិទជាបណ្ដោះអាសន្ន នៅពេលដែលលោកអ្នកជូនដំណឹងមកកាន់ធនាគារភ្លាមៗក្នុងករណីដែលកាតត្រូវគេលួច បាត់ ឬភ្លេចបាត់ និង
- កាតថ្មី និងកាតចេញជំនួស ត្រូវបានផ្ដល់ជូន ហើយកាតចាស់ត្រូវបិទចោលដើម្បីការពារមិនឱ្យមានហានិភ័យនៃប្រតិបត្តិការតាមហត្ថលេខាដែលមិនមានការអនុញ្ញាត។ លោកអ្នកអាចដំណើរការកាតបានយ៉ាងងាយស្រួល និងភ្លាមៗដោយគ្រាន់តែហៅទូរសព្ទមកកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមទូរសព្ទលេខ៖+855 23 999 000។
សូមជូនដំណឹងមកកាន់ធនាគារភ្លាមតាមរយៈខ្សែទូរសព្ទ +855 23 999 000។ ខាងផ្នែកទំនាក់ទំនងអតិថិជនរបស់ធនាគាររង់ចាំទទួលការឆ្លើយតប 24 ម៉ោង។
ការកម្រិតការចំណាយប្រចាំថ្ងៃរបស់លោកអ្នកត្រូវយោងតាមសមតុល្យទឹកប្រាក់ដែលមាននៅក្នុងគណនីដែលបានភ្ជាប់របស់លោកអ្នក ឬមានរហូតដល់ 4,000 ដុល្លារអាមេរិកសម្រាប់ការដកនៅតាមទូម៉ាស៊ីន ATM របស់ធនាគារ J Trust Royal និង 30,000 ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកចំពោះអតិថិជន Premier របស់ធនាគារ។
ប្រសិនបើចាំបាច់ លោកអ្នកអាចធ្វើការពិភាក្សាជាមួយយើងខ្ញុំអំពីលទ្ធភាពនៃការបង្កើន ឬបន្ថយការកម្រិតការចំណាយរបស់អ្នក។ សូមទំនាក់ទំនងមកកាន់ធនាគារ ប្រសិនបើអាចជួយអ្វីបន្ថែមទៀតជូនលោកអ្នក។
គ្មានទេ! ធនាគារនឹងចេញកាតថ្មីជូនដែលមានការកំណត់ទម្រង់ដើម (default settings) លុះត្រាតែលោកអ្នកបានបញ្ជាក់នៅពេលដែលបានស្នើសុំកាតថ្មីរបស់លោកអ្នកនោះ។ សូមមើលសំណួរមុនៗសម្រាប់ជាការកំណត់ទម្រង់ដើម ឬសូមទំនាក់ទំនងមកកាន់ធនាគារ ប្រសិនបើយើងអាចជួយអ្វីបន្ថែមទៀតជូនលោកអ្នក។
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
ពាក្យស្នើសុំ និងឯកសារសំខាន់ៗ
ទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសួរសំណួរតាមអ៊ីនធឺណិតអញ្ជើញមកកាន់ធនាគារយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
រកទីតាំងយើងខ្ញុំបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងយកចិត្តទុកដាក់ខ្លាំងទៅលើសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។

ផ្នែកទំនាក់ទំនងអតិថិជន៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។