កាតឥណពន្ធវីសា Classic
កាតឥណទានប្រចាំថ្ងៃសាមញ្ញដែលមានថ្លៃសេវាប្រចាំឆ្នាំទាប។
ដោយទទួលបានបណ្ណឥណទានជាក់លាក់ពីយើង លោកអ្នកអាចទិញអ្វីដែលលោកអ្នកចង់ទិញ នៅពេលណាដែលលោកអ្នកត្រូវការ និងរីករាយជាមួយនឹងរយៈពេលសងគ្មានការប្រាក់រហូតដល់ 45 ថ្ងៃ។
ធនាគារយើងខ្ញុំមានសេចក្តីសោមនស្សជម្រាបជូនថា លោកអ្នកអាចជ្រើសរើសប័ណ្ណឥណទានរូបរាងថ្មី ដូចខាងក្រោម៖
ទិញឥឡូវ ទូទាត់ប្រាក់នៅពេលក្រោយ
ឥណទានសុទ្ធ មិនមានប្រាក់ធានា
ការចំណាយប្រាក់របស់លោកអ្នកកាន់តែមានសុវត្ថិភាព
ទិញទំនិញគ្រប់ទីកន្លែងនៅទូទាំងពិភពលោក
តាមដានការចំណាយរបស់អ្នក
រង់ចាំទទួលបម្រើអតិថិជន 24 ម៉ោង ក្នុងមួយសប្ដាហ៍
ចំនួនកំណត់ឥណទាន | 300-500 ដុល្លារអាមេរិក |
ថ្លៃសេវាប្រចាំឆ្នាំ* | 25 ដុល្លារអាមេរិក 15 ដុល្លារអាមេរិកសម្រាប់កាតឥណទានរង |
អត្រាការប្រាក់ប្រចាំខែ | 2% |
ការទូទាត់សងអប្បបរមា | 5% នៃសមតុល្យនៅសល់ប្រចាំខែ |
ការដកសាច់ប្រាក់ | 1,000 ដុល្លារអាមេរិកតាមសាខា 1,000 ដុល្លារអាមេរិកតាមម៉ាស៊ីន ATM |
* សូមមើលថ្លៃសេវា និងកម្រៃផ្សេងៗនៃកាតឥណទានធនាគារ J Trust Royal។
បណ្ណឥណទានវីសា Classic | មាននៅទីនេះ |
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បើកគណនីប្រតិបត្តិការធនាគារ J Trust Royal (ប្រសិនបើលោកអ្នកមិនទាន់មាន) ដែលនឹងត្រូវភ្ជាប់ជាមួយកាតឥណពន្ធរបស់លោកអ្នក។ |
ជំហានទី 3 | បំពេញពាក្យស្នើសុំដោយមានបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់របស់យើងរង់ចាំជួយ។ |
ជំហានទី 4 | ផ្ដល់ឯកសារចាំបាច់៖
|
ជំហានទី 5 | បំពេញគ្រប់លក្ខណវិនិច្ឆ័យអំពីសិទ្ធិទទួលបានការប្រើប្រាស់ កាតឥណទានធនាគារ J Trust Royal។ |
ជំហានទី 6 | ទទួលលិខិតផ្តល់ឥណទាន/លិខិតអនុម័ត បន្ទាប់មក មកទទួលយកកាតឥណទានរបស់លោកអ្នកនៅសាខាធនាគារ J Trust Royal ដែលលោកអ្នកបានដាក់ពាក្យស្នើសុំ។ |
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអនឡាញគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។