ការផ្ទេរប្រាក់នេះ សំដៅដល់ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូចនិតនៅក្នុងរូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេស។

ការផ្ទេរប្រាក់ចេញគឺជាការទូទាត់ប្រាក់របស់លោកអ្នកទៅអ្នកទទួលដែលអាចធ្វើប្រតិបត្តិការធនាគារ​ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយទៀតនៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេស។ការផ្ទេរប្រាក់ចូលគឺជាការទទួលប្រាក់ពីអតិថិជនផ្សេងក្រៅពីអតិថិជនធនាគារ J Trust Royal នៅក្នុងស្រុក ឬនៅក្រៅស្រុក។

សូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដើម្បីរៀបចំផ្ទេរប្រាក់។

ការផ្ញើប្រាក់

ដើម្បីរៀបចំផ្ទេរប្រាក់ពីគណនីធនាគារ J Trust Royal លោកអ្នកត្រូវផ្ដល់ព័ត៌មានលម្អិតខាងក្រោមពីអ្នកទទួលប្រាក់របស់លោកអ្នក។

  • ឈ្មោះ និងអាសយដ្ឋានអ្នកទទួល
  • លេខគណនីអ្នកទទួល
  • ឈ្មោះ និងអាសយដ្ឋានធនាគាររបស់ពួកគេ
  • កូដ BIC/SWIFT ធនាគាររបស់ពួកគេ

សូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុតដើម្បីរៀបចំផ្ទេរប្រាក់ ឬចូលទៅប្រើកម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។

លេខ

ការផ្ទេរប្រាក់ចេញទៅធនាគារក្រៅប្រទេស

កម្រៃជើងសារ

0.15% (អប្បបរមា 20 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ

ថ្លៃសេវាខ្សែកាប

អត្រាថេរ 15 ដុល្លារអាមេរិក

ការផ្ទេរប្រាក់ចេញទៅធនាគារក្នុងប្រទេស

កម្រៃជើងសារ

  • 0.1% (អប្បបរមា 2 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការសម្រាប់​នៅក្នុងខេត្ត ឬក្រុងតែមួយ​
  • 0.1% (អប្បបរមា 5 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការផ្ទេរសម្រាប់​នៅក្នុងខេត្តក្រុងផ្សេងពីកន្លែងផ្ទេរប្រាក់

ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស

កម្រៃជើងសារ

0.10% (អប្បបរមា 10 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ

ការផ្ទេរប្រាក់ចូលពីធនាគារក្នុងប្រទេស

ឥតគិតថ្លៃសេវា

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

ទោះបីជាលោកអ្នកបានបំពេញឯកសារបើកគណនីទាំងអស់នៅតាមសាខារបស់យើងក៏ដោយ ក៏យើងនៅតែគិតថា វាពិតជាមានប្រយោជន៍ដែលត្រូវដឹងអំពីការរំពឹងទុក មុនពេលអ្នកមកដល់របស់អ្នក។ ឯកសារនេះគឺជាពាក្យស្នើសុំមួយចំនួន និងឯកសារជំនួយផ្សេងទៀតដែលបានប្រើជាញឹកញាប់នៅតាមសាខារបស់យើង។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំណាមួយមុនពេលអ្នកមកដល់ទេ-បុគ្គលិកប្រកបដោយភាពរុះរាយរាក់ទាក់របស់យើង រង់ចាំជួយលោកអ្នកនៅទីនោះ។

សូមហៅទូរសព្ទមកកាន់ផ្នែកគាំទ្រអាជីវកម្មរបស់យើង ប្រសិនបើលោកអ្នកត្រូវការជំនួយបន្ថែម ឬមានសំណួរទូទៅអំពីគណនីអាជីវកម្មរបស់លោកអ្នក។

ទូរសព្ទលេខ៖ +855 (0) 23 999 255

ម៉ោងធ្វើការ៖ 8 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)