ទីផ្សារ
ភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកតាមរយៈសេវាប្ដូររូបិយប័ណ្ណបរទេសរបស់យើង។
ធនាគារ J Trust Royal នៅទីនេះដើម្បីជួយលោកអ្នក។ យើងមានសេវាប្ដូររូបិយប័ណ្ណបរទេសដែលអាចឱ្យលោកអ្នកទិញ ឬលក់រូបិយប័ណ្ណបរទេសនោះធៀបជាមួយប្រាក់ដុល្លារអាមេរិក (ឬរូបិយប័ណ្ណបរទេសធំៗផ្សេងទៀត) និងកំណត់ គ្រប់គ្រង ព្រមទាំងកាត់បន្ថយហានិភ័យពីការប្ដូររូបិយប័ណ្ណបរទេសរបស់លោកអ្នកផងដែរ។
យើងមានដំណោះស្រាយដោយផ្ដល់ជូននូវលក្ខណៈពិសេស និងអត្ថប្រយោជន៍ជាច្រើនរួមមាន៖
មិនថាលោកអ្នកនឹងផ្ទេរ ឬទទួលការទូទាត់ប្រាក់នៅក្រៅប្រទេស ឬត្រូវការគ្រប់គ្រងរូបិយប័ណ្ណបរទេសរបស់លោកអ្នកឡើយ យើងផ្ដល់ជូនសេវាមានសុវត្ថិភាព អាចជឿជាក់បាន និងសមស្រប។
យើងអាចជួយលោកអ្នករៀបចំផែនការសម្រាប់នាពេលអនាគតដោយរក្សាអត្រាប្ដូរប្រាក់ថេរដែលមានការធានា និងផ្ដល់កម្មវិធីធម្មតាដើម្បីងាយស្រួលក្នុងការតាមដានការផ្ទេរប្រាក់របស់លោកអ្នក។
យើងអាចជួយលោកអ្នកជួញដូររូបិយប័ណ្ណធំៗទាំងអស់បាន។ យើងក៏ផ្ដល់ជូនជម្រើសរើសរូបិយប័ណ្ណសម្រាប់ការទូទាត់ប្រាក់ និងការទទួលប្រាក់របស់លោកអ្នកដើម្បីឱ្យលោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីអត្រាប្ដូរប្រាក់ដែលចង់បាននោះ។
យើងអាចជួយលោកអ្នកទិញ ឬលក់រូបិយប័ណ្ណបរទេសតាមតម្លៃនៅថ្ងៃនេះដើម្បីបំពេញតម្រូវការបន្ទាន់របស់លោកអ្នក។ សូមហៅទូរស័ព្ទមកកាន់យើងតាមលេខ៖ +855 (0) 23 999 910 ដើម្បីស្វែងយល់ពីអត្រាតម្លៃប្ដូរប្រាក់នៅថ្ងៃនេះ និងរៀបចំធ្វើការប្ដូរប្រាក់។
កិច្ចសន្យានេះជួយផ្តល់ជូនលោកអ្នកនូវជម្រើសដើម្បីរក្សាអត្រាប្តូរប្រាក់ថេរនៅថ្ងៃនេះសម្រាប់រូបិយប័ណ្ណដែលលោកអ្នកគ្រោងនឹងប្រើនាពេលអនាគត។ ដោយផ្តល់ជូននូវតម្លៃថេរមួយជាមុន លោកអ្នកមានភាពប្រាកដកាន់តែច្បាស់អំពីអត្រាតម្លៃប្ដូរប្រាក់ និងទទួលបាននូវបត់បែនដោយសារលោកអ្នកក៏អាចពន្យារពេលប្រើមុនពេល ឬក៏លុបចោលកិច្ចសន្យានេះនៅពេលណាដែលលោកអ្នកចង់។ កិច្ចសន្យាប្ដូរប្រាក់អនាគតត្រូវស្របតាមការវាយតម្លៃឥណទានធនាគារដែលមានន័យថា លោកអ្នកអាចមិនត្រូវការធ្វើការទូទាត់ប្រាក់រហូតដល់កាលបរិច្ឆេទអនាគតដែលអ្នកបានស្នើសុំឱ្យប្រើរូបិយប័ណ្ណបរទេស។
លោកអ្នកអាចរៀបចំផែនការទូទាត់ថ្ងៃអនាគត និងស្នើសុំចេញវិក្កយបត្រជារូបិយប័ណ្ណប្រាក់ដុល្លារក៏បាន និងរូបិយប័ណ្ណក្នុងស្រុករបស់សមភាគីក៏បាន។ ធ្វើបែបនេះលោកអ្នកទទួលបានការសន្សំសំចៃដែលអាចបាត់បង់ នៅពេលដែលលោកអ្នកលោកអ្នកពឹងផ្អែកទាំងស្រុងទៅលើប្រាក់ដុល្លារអាមេរិកនោះ។ យើងអាចផ្ដល់សេវាជូនលោកអ្នកដោយមានការចំណាយកំណត់ទុកជាមុនសម្រាប់ទំនិញដែលនាំចូល-ជាពិសេស ដោយមិនចាំបាច់កាន់ប្រាក់ទាំងដុំដ៏មានតម្លៃរបស់លោកអ្នក- ប្រសិនបើលោកអ្នកត្រូវការធ្វើការទូទាត់ប្រាក់តាមកាលបរិច្ឆេទខាងមុខនោះ។
យើងផ្ដល់ជូនឱកាសឱ្យមានការប្ដូរពីប្រាក់ដុល្លារខ្លះ ឬទាំងអស់ និងជួយសន្សំសំចៃតាមអត្រាប្ដូរប្រាក់ដែលមានភាពទាកទាញ។