យើងដឹងថា អង្គភាពមួយទទួលបានជោគជ័យលុះត្រាតែមានបុគ្គលិករបស់ខ្លួនល្អ ដូច្នេះ នៅធនាគារ J Trust Royal យើងផ្ដល់តម្លៃខ្ពស់ចំពោះបុគ្គលិក និងទទួលស្គាល់ថា បុគ្គលិកគឺជាកម្លាំងចលករដ៏អស្ចារ្យរបស់យើង។
យើងមានបុគ្គលិកមានសមត្ថភាព ឧស្សាហ៍ព្យាយាមប្រឹងប្រែងធ្វើការ មានមហិច្ឆិតា និងយកចិត្តទុកដាក់លើការងារ។ បុគ្គលិកមានប្រភពមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ហើយអាចយល់អំពីទស្សនវិស័យរបស់ធនាគារ និងជួយដល់អតិថិជនយើងដែលត្រូវការប្រាក់ជាពិសេស។
យើងមានបំណងទាក់ទាញ និងរក្សាទុកបុគ្គលិកដែលមានសមត្ថភាពខ្ពស់ដោយផ្ដល់ឱកាសមានការរីកចម្រើនផ្ទាល់ខ្លួនច្រើន និងដោយបង្កើតឱ្យមានវប្បធម៌ប្រឹងប្រែង ខិតខំ និងបើកចំហ។
បុគ្គលិកដែលធ្វើការជាមួយយើងបានវិនិយោគការរស់នៅមួយផ្នែកធំរបស់ខ្លួននៅជាមួយធនាគារ J Trust Royal ហើយយើងមានឆន្ទៈខ្ពស់ក្នុងការផ្ដល់ជូនបុគ្គលិកនូវបរិយាកាសការងារដែលមានការប្រកួតប្រជែង គួរឱ្យចាប់អារម្មណ៍ និងមានសុវត្ថិភាព។
យើងទទួលយកនូវរាល់មតិយោបល់របស់បុគ្គលិក និងផ្ដល់កម្មវិធី ព្រមទាំងឱកាសនានា ដើម្បីឱ្យពួកគេមានអារម្មណ៍ថាខ្លួនអាចសម្រេចបានលទ្ធផលការងារល្អ និងផ្សារភ្ជាប់ជីវិតផ្ទាល់ខ្លួនជាមួយការងារ និងអាជីពរបស់ខ្លួនជាមួយយើង។
តើអ្នកកំពុងគិតចង់បម្រើការងារជាមួយយើងមែនទេ?
សូមអញ្ជើញចូលមើលផ្នែកការងាររបស់យើងដើម្បីស្វែងយល់បន្ថែម។
ការងារទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតអញ្ជើញមកកាន់ធនាគារយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
រកទីតាំងយើងខ្ញុំ