ឥឡូវនេះ លោកអ្នកអាចគ្រប់គ្រងគណនីហិរញ្ញវត្ថុផ្ទាល់ខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីទូរស័ព្ទដៃ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់!
កាន់តែងាយស្រួល សុវត្ថិភាព និងឥតគិតថ្លៃ! គ្រាន់តែ Log in ដោយប្រើ ប្រាស់គណនីធនាគារតាមប្រព័ន្ធអ៊ិនធើណែត ឬចុះឈ្មោះភ្លាមៗ ត្រឹមតែ 60 វិនាទីតែប៉ុណ្ណោះ!
ទាញយក App ពី App Store និង Google Play
សូមស្គេន QRកូដ និង ទាញយកកម្មវិធី J Trust Royal Mobile ឥឡូវនេះ!
សេចក្តីណែនាំអំពីទូរស័ព្ទដែលបាន Root/Jailbreak
ដើម្បីការពារព័ត៌មានហិរញ្ញវត្ថុនិងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន កម្មវិធី J Trust Royal Mobile មិនអាចដំណើរការលើទូរស័ព្ទដែលបាន Root/Jailbreak។ ប្រសិនបើលោកអ្នកមិនអាចប្រើប្រាស់កម្មវិធី J Trust Royal Mobile លោកអ្នកនៅតែអាចចូលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីទាំងពីរផ្តល់ជូនសេវាដូចគ្នាសម្រាប់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។
តើអ្វីជាទូរស័ព្ទដែលបាន Root/Jailbreak?
ទូរស័ព្ទដែលបាន Root/Jailbreak គឺជាទូរស័ព្ទ iOS ឬ Android ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ចូលកម្មវិធីផ្សេងៗដែលប្រព័ន្ធដំណើរការទូរស័ព្ទមិនអនុញ្ញាត។
តើមានផលប៉ះពាល់យ៉ាងដូចម្តេចលើប្រព័ន្ធសុវិត្ថភាពនិងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ?
ទូរស័ព្ទដែលបាន Root/Jailbreak អាចប្រឈមមុខនឹងបញ្ហាដូចខាងក្រោម៖
- ព័ត៌មានសំខាន់របស់លោកអ្នកដូចជា លេខសម្ងាត់ ព័ត៌មានហិរញ្ញវត្ថុ និង ព័ត៌មានផ្ទាល់ខ្លួន អាចនឹងត្រូវបានគេលួចចម្លងបាន
- ទូរស័ព្ទរបស់លោកអ្នកនឹងមិនទទួលបានកំណែបន្ថែមសម្រាប់បង្កើនប្រព័ន្ធការពារសុវិត្ថភាព ដែលបណ្តាលឲ្យទូរស័ព្ទលោកអ្នកងាយនឹងគេលួចចូលប្រើ
- កម្មវិធី Root/Jailbreak មិនបានឆ្លងកាត់ការវិភាគនិង វាយតម្លៃពីសំណាក់ក្រុមហ៊ុនដែលបានបង្កើតប្រព័ន្ធដំណើរការទាំងនោះ
ចុះឈ្មោះប្រើប្រាស់លើ J Trust Royal Mobile
លោកអ្នកត្រូវធ្វើការចុះឈ្មោះចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាមុនសិន មុនពេលលោកអ្នកអាចចូលប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។ ដើម្បីចុះឈ្មោះ អ្វីដែលលោកអ្នកត្រូវមានគឺ លេខទូរសព្ទ និង “Customer Number” របស់លោកអ្នក។ សូមប្រាកដថា លេខទូរសព្ទរបស់លោកអ្នក គឺជាលេខទូរសព្ទដែលលោកអ្នកបានផ្ដល់ជូនឱ្យធនាគារ នៅពេលបើកគណនីរបស់លោកអ្នក។ លោកអ្នកនឹងទទួលបាន “Customer Number” នៅពេលដែលលោកអ្នកបានបើកគណនីជាមួយធនាគារ។
ដើម្បីចុះឈ្មោះប្រើប្រាស់ជាលើកដំបូង សូមលោកអ្នកអនុវត្តតាមការណែនាំខាងក្រោម៖
- ចុចលើពាក្យ “Register” នៅលើទំព័រLogin
- បញ្ចូលលេខទូរសព្ទរបស់លោកអ្នក
- បញ្ចូលលេខសម្ងាត់តែម្ដង (OTP) របស់លោកអ្នក ដែលបានផ្ញើចូលទៅកាន់ទូរសព្ទរបស់លោកអ្នក
- បញ្ចូលលេខ “Customer ID” និង “ថ្ងៃខែឆ្នាំកំណើត” របស់លោកអ្នក
- គូសធីកលើអេក្រង់ Confirmation
- លោកអ្នកនឹងឃើញ “User ID” ថ្មី
- បញ្ចូល បន្ទាប់មកបញ្ជាក់អំពីលេខសម្ងាត់ថ្មីរបស់លោកអ្នក
- ត្រូវចងចាំ User ID ថ្មី (លេខកូដ 8 ខ្ទង់) និងលេខសម្ងាត់ថ្មីរបស់លោកអ្នក ពីព្រោះលោកអ្នកនឹងត្រូវការព័ត៌មានទាំងនេះ ដើម្បីចូលប្រើប្រាស់នៅថ្ងៃក្រោយ
ប្រសិនបើលោកអ្នកមិនចាំច្បាស់អំពី Customer Number ឫជួបបញ្ហាណាមួយពាក់ព័ន្ធនឹងការចុះឈ្មោះដោយខ្លួនឯង សូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត ឬហៅទូរសព្ទមកកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមលេខ 023-999-000។
វីដេអូខ្លីខាងក្រោមនេះបង្ហាញអំពីវិធីចុះឈ្មោះប្រើប្រាស់ដើម្បីទទួលបាន User ID និងកំណត់ Password៖
Register
video
/media/1574/how-to-register.mp4
User ID ដែលធ្លាប់ចូលប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
ប្រសិនបើលោកអ្នកធ្លាប់ចូលប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតពីមុនមក លោកអ្នកអាចប្រើ User ID និង Password សម្រាប់ចូលប្រើប្រាស់លើកម្មវិធី J Trust Royal Mobile ដោយមិនចាំបាច់ចុះឈ្មោះសាជាថ្មីឡើយ។
ចូលប្រើប្រាស់ J Trust Royal Mobile
លោកអ្នកអាចចូលប្រើប្រាស់ J Trust Royal Mobile ដោយប្រើវិធីណាមួយដូចខាងក្រោម៖
- User ID និង Password
- mPIN (Mobile PIN)
- Touch ID/Face ID
ខាងក្រោមនេះ ជាវីដេអូបង្ហាញពីរបៀបដាក់ដំណើរការប័ណ្ណវីសាថ្មី របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
Card Activation:
video
/media/2158/card-activation-no-active-cards.mp4,/media/2157/card-activation-have-active-card.mp4
វីដេអូខ្លីៗខាងក្រោមនេះបង្ហាញអំពីវិធីចូលប្រើប្រាស់ដោយប្រើ User ID និង Password និង ការកំណត់ mPIN៖
Login and Setup mPIN:
video
/media/1575/how-to-login.mp4,/media/1576/how-to-setup-mpin.mp4
គ្រប់គ្រងគណនីរបស់លោកអ្នក
លោកអ្នកអាចប្រើប្រាស់ភ្លាមៗ និងគ្រប់គ្រងគណនីរបស់លោកអ្នក គ្រប់ពេលវេលា!
គ្រប់គ្រងកាតរបស់លោកអ្នក
ធ្វើការគ្រប់គ្រង កាតឥណពន្ធ និង កាតឥណទានរបស់លោកអ្នក។
ផ្ទេរប្រាក់ឆាប់រហ័ស
ក្រៅពីការទូទាត់ប្រាក់ភ្លាមៗ និង គ្រប់គ្រងអ្នកទទួលប្រាក់របស់លោកអ្នក លោកអ្នកអាច ផ្ទេរប្រាក់ទៅគណនីនៅក្នុងស្រុក
ឬការផ្ទេរប្រាក់ទៅក្រៅប្រទេស។
អត្រាប្ដូរប្រាក់
ត្រួតពិនិត្យមើលអត្រាប្ដូរប្រាក់ ប្រចាំថ្ងៃ រហូតដល់ទៅ 13 រូបិយប័ណ្ណ!
រីករាយនឹងការផ្ដល់ជូនដ៏ពិសេស!
ទទួលបាននូវព័ត៌មានថ្មីៗ ស្ដីពីការផ្ដល់ជូនដល់អស្ចារ្យសម្រាប់លោកអ្នក។
តោះ ចាប់ផ្ដើមឥឡូវនេះ!
ចុះដើម្បីប្រើប្រាស់ ដោយចំណាយពេលតិចជាង 60 វិនាទីតែប៉ុណ្ណោះ តាមរយៈវិធីណែនាំខាងក្រោម!
សំណួរដែលសួរញឹកញាប់
A: អតិថិជនអាចប្រើប្រាស់ Mobile App របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយមិនមានបង់ថ្លៃសេវាឡើយ។
A: ប្រសិនបើលោកអ្នកបានចុះឈ្មោះប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរួចរាល់ហើយ លោកអ្នកអាចប្រើប្រាស់ Mobile App ដោយបញ្ចូល User ID និង Password ដែលមានស្រាប់។
សម្រាប់អតិថិជនដែលមិនទាន់ចុះឈ្មោះប្រើប្រាស់ សូមលោកអ្នកអនុវត្តតាមរបៀបខាងក្រោម៖
- ជ្រើសរើស Register នៅលើទំព័រ Login របស់ Mobile App
- សូមបញ្ចូលលេខទូរស័ព្ទ នៅពេលដែលលោកអ្នកបានបើកគណនីជាមួយធនាគារ
- សូមបញ្ចូលលេខសម្ងាត់ដែលលោកអ្នកបានទទួលពីសារសំបុត្រ
- រូចសូមបញ្ចូលលេខ Customer Number (CIF) និង ថ្ងៃខែឆ្នាំកំណើត
- លោកអ្នកនឹងទទួលបានលេខ User ID ពី Mobile App (សូមកត់ចំណាំលេខ User ID)
លោកអ្នកតម្រូវឲ្យកំណត់លេខសម្ងាត់
A: លោកអ្នកអាចមកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬក៏ទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000។
A: សម្រាប់លោកអ្នកដែលធ្លាប់បានចុះឈ្មោះប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរួចរាល់ហើយ លោកអ្នកអាចប្រើប្រាស់ Mobile App ដោយបញ្ចូលលេខ User ID និង Password ដែលលោកអ្នកបានកំណត់ពីមុនមក។
A: ដើម្បីការពារព័ត៌មានហិរញ្ញវត្ថុនិងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន កម្មវិធី J Trust Royal Mobile មិនអាចដំណើរការលើទូរស័ព្ទដែលបាន Root/Jailbreak។ កម្មវិធីរបស់យើងខ្ញុំបានរកឃើញថាប្រព័ន្ធដំណើរការទូរស័ព្ទរបស់លោកអ្នកបានកែប្រែ (Root/Jailbreak)។
A: ប្រសិនបើលោកអ្នកមិនអាចប្រើប្រាស់កម្មវិធី J Trust Royal Mobile លោកអ្នកនៅតែអាចចូលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីទាំងពីរផ្តល់ជូនសេវាដូចគ្នាសម្រាប់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។
A: Mobile App របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចឲ្យលោកអ្នកបង្កើតលេខសម្ងាត់ mPIN និង ប្រើប្រាស់ Touch ID / Face ID បន្ថែមពីលើការប្រើប្រាស់ User ID និង Password។
A: mPIN (Mobile PIN) ជាលេខកូដសម្ងាត់ដែលលោកអ្នកអាចកំណត់និងកែប្រែនៅពេលណាក៏បាន។ លោកអ្នកអាចប្រើប្រាស់លេខ mPIN សម្រាប់ចូលប្រើប្រាស់គណនីនៅលើ Mobile App។
A: ដើម្បីកំណត់លេខ mPIN សូមលោកអ្នកធ្វើតាមខាងក្រោម៖
- ជ្រើសរើស mPIN នៅក្នុងទំព័រ Login
- ចុចលើ Setup mPIN
- បញ្ចូលលេខ Customer Number និង ថ្ងៃខែឆ្នាំកំណើត
- លោកអ្នកនឹងទទួលបាន SMS OTP មកកាន់លេខទូរស័ព្ទរបស់លោកអ្នក
- បញ្ចូលលេខកូដពី SMS
- លោកអ្នកអាចកំណត់លេខ mPIN
A: ជាបឋម សូមលោកអ្នកអនុញ្ញាតឲ្យទូរស័ព្ទអាចប្រើប្រាស់ Touch ID/Face ID។
ដើម្បីប្រើប្រាស់ Touch ID/Face ID នៅលើ Mobile App សូមលោកអ្នកកំណត់ mPIN ជាមុនសិន។ បន្ទាប់មកសូមលោកអ្នកជ្រើសរើស “Register Touch ID/Face ID”។ លោកអ្នកគ្រាន់តែធ្វើតាមការណែនាំនៅលើ Mobile App ជាការស្រេច។
A: រាល់ Touch ID/Face ID ដែលបានចុះប្រើនៅលើទូរស័ព្ទរបស់លោកអ្នក អាចចូលមើល និង ប្រើប្រាស់គណនីលោកអ្នកតាមរយៈ Mobile App។ ប្រសិនបើលោកអ្នកមិនមានបំណងចង់ឲ្យសមាជិកគ្រួសារអាចមើលគណនី សូមលោកអ្នកលុប Touch ID/Face ID ចេញពីទូរស័ព្ទរបស់លោកអ្នក។
A: នៅពេលដែលលោកអ្នកបានកំណត់ mPIN លេខកូដសម្ងាត់នេះបានភ្ជាប់ជាមួយទូរស័ព្ទនិង User ID របស់លោកអ្នកតែមួយគត់។ លេខកូដសម្ងាត់នេះមិនអាចយកទៅប្រើលើទូរសព្ទផ្សេងទៀតបានទេ។
A: ប្រសិនបើលោកអ្នកបានបញ្ចូលលេខ mPIN ខុសបីដង នោះគណនី User ID នឹងត្រូវបានបញ្ឈប់ឲ្យដំណើរការជាបណ្តោះអាសន្ន។ ហើយលោកអ្នកនៅតែមិនអាចប្រើប្រាស់គណនី បើទោះជាលោកអ្នកបញ្ចូល User ID និង Password។
A: លោកអ្នកអាចប្រើប្រាស់គណនីវិញបាន ដោយគ្រាន់តែលោកអ្នកកំណត់ mPIN សាជាថ្មី។
A: លោកអ្នកអាចទៅកំណត់ mPIN នៅលើទូរស័ព្ទថ្មី។ បន្ទាប់ពីបានកំណត់រួច លេខmPINចាស់នឹងត្រូវលុបចោលពីទូរស័ព្ទចាស់។ Touch ID/Face ID នៅលើទូរស័ព្ទចាស់ក៏ត្រូវបានលុបចោលផងដែរ។
A: លោកអ្នកអាចបញ្ចូលកម្មវិធី Mobile App នៅលើទូរស័ព្ទទាំងពីបាន។ ក៏ប៉ុន្តែ លោកអ្នកមិនអាចចូលមើលគណនីតែមួយ លើទូរស័ព្ទទាំងពីរក្នុងពេលព្រមគ្នាបានឡើយ។
A: mPIN ត្រូវបានភ្ជាប់ជាមួយ User ID និង ទូរស័ព្ទតែមួយគត់។ លោកអ្នកអាចចូលប្រើគណនីលើទូរស័ព្ទមួយទៀតបាន ដោយប្រើ User ID និង Password។
A: Quick Balance អនុញ្ញាតឲ្យលោកអ្នកអាចមើលសមតុល្យរបស់គណនីដោយមិនចាំបាច់បញ្ចូល User ID ឬក៏ mPIN។ បន្ទាប់ពីលោកអ្នកបានកំណត់ mPIN រួចហើយ Quick Balance នឹងត្រូវបានដាក់ឲ្យដំណើរការភ្លាមៗ។
A: ខាងក្រោមនេះ ជាមុខងារសំខាន់មួយចំនួននៅលើ Mobile App៖
- តាមដានសមតុល្យរបស់គណនី
- មើលរបាយការណ៍របស់គណនីរហូតដល់មួយឆ្នាំ
- មើលព័ត៌មានលម្អិតរបស់គណនីមានកាលកំណត់
- មើលព័ត៌មានលម្អិតរបស់គណនី៎ឥណទាន
- មើលរបាយការណ៍របស់គណនីឥណទាន
- វេរលុយទៅកាន់គណនីជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងស្រុក និង ក្រៅប្រទេស
- កំណត់ចំនួនទឹកប្រាក់អតិបរិមាក្នុងការវេរលុយ
- បញ្ឈប់ឬដំណើរការកាតឥណពន្ធ និង កាតឥណទាន
- កំណត់ចំនួនទឹកប្រាក់ដែលកាតឥណពន្ធអាចប្រើប្រាស់បាន
- ផ្លាស់ប្តូរកាតឥណពន្ធ និង កាតឥណទាន
- មើលរបាយការណ៍របស់កាតឥណទាន
- បង់វិក្កយប័ត្រ
- ស្នើសុំសៀវភៅមូលប្បទានបត្រ
- ស្នើសុំចេញប័ត្រមូលប្បទានបត្រ
- ស្នើសុំរបាយការណ៍របស់គណនី
- ស្នើសុំបើកគណនីមានកាលកំណត់
- ប្រអប់សារទំនាក់ទំនងជាមួយធនាគារដោយផ្ទាល់
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតសម្រាប់ប្រើប្រាស់ប្រព័ន្ធធនាគារចល័តរបស់ ជេ ត្រាស់ រ៉ូយ៉ាល់។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
ល័ក្ខខ័ណ្ឌផ្សេងៗ
ទូរស័ព្ទមកយើងខ្ញុំ
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ
ពាក្យស្នើសុំសំណួរតាមអនឡាញមកកាន់ធនាគារយើងខ្ញុំ
សូមទំនាក់ទំនងមកប្រធានផ្នែកកម្ចីនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
ស្វែងរកទីតាំងយើងខ្ញុំបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងខ្ញុំយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
ផ្នែកទំនាក់ទំនងអតិថិជន៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងខ្ញុំជាបន្ទាន់ ដើម្បីរាយការណ៍អំពីករណីបាត់កាត ឬកាតត្រូវបានគេលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងខ្ញុំអាចធ្វើការបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍តែម្ដងចំពោះកាតដែលបានបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញ។