គណនីបង្កើនប្រាក់សន្សំ
សម្រេចគោលដៅសន្សំប្រាក់របស់លោកអ្នកកាន់តែឆាប់រហ័ស។
ទោះជាលោកអ្នកចង់សន្សំប្រាក់ដើម្បីអ្វីក៏ដោយ លោកអ្នកអាចសម្រេចគោលបំណងនោះបានយ៉ាងឆាប់រហ័សជាមួយគណនីបង្កើនប្រាក់សន្សំរបស់ធនាគារ J Trust Royal ។
ធនាគារ J Trust Royal ជួយគាំទ្រអតិថិជនឱ្យសម្រេចបានគោលដៅសន្សំប្រាក់របស់ខ្លួនតាមរយៈការលើកទឹកចិត្តឲ្យលោកអ្នកបង្កើតទម្លាប់សន្សំប្រាក់ និងដាក់ប្រាក់បញ្ញើជាទៀងទាត់។ ក្រៅពីផ្ដល់ការប្រាក់គោល យើងក៏ផ្ដល់ការប្រាក់បន្ថែមផងដែរ ប្រសិនបើលោកអ្នកដាក់ប្រាក់យ៉ាងតិច 10 ដុល្លារអាមេរិកចូលទៅក្នុងគណនីរបស់លោកអ្នកជារៀងរាល់ខែ ហើយមិនមានការដកប្រាក់ និងរក្សាទុកសមតុល្យគណនីលើសពី 500 ដុល្លារអាមេរិក។
ប្រាក់សន្សំរបស់លោកអ្នកមិនដែលទទួលបានការពារល្អនោះទេ។ តាមរយៈការដាក់ប្រាក់សន្សំរបស់លោកអ្នកចូលទៅក្នុងគណនីបង្កើនប្រាក់សន្សំ លោកអ្នកមិនចាំបាច់ទុកប្រាក់នៅផ្ទះ ហើយលោកអ្នកនឹងលែងបារម្ភចំពោះហានិភ័យនៃការបាត់ប្រាក់ បារម្ភខ្លាចចោរលួច ឬចាយវាយប្រាក់នោះដោយមិនមានផែនការច្បាស់លាស់ទៀតទេ។
ទទួលបានប្រាក់ក្នុងដៃរបស់លោកអ្នកភ្លាមៗ ងាយស្រួល និងមានសុវត្ថិភាព នៅពេលលោកអ្នកសម្រេចបានគោលដៅប្រាក់សន្សំរបស់ខ្លួន ឬក្នុងករណីបន្ទាន់ សូមប្រើកាតឥណពន្ធវីសាធនាគារ J Trust Royal។
យើងនឹងផ្តល់ជូនសៀវភៅគណនីបង្កើនប្រាក់សន្សំដើម្បីអាចឱ្យលោកអ្នកតាមដានការដាក់ និងដកប្រាក់របស់លោកអ្នក។ លោកអ្នកក៏អាចចូលប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលរបស់យើងដោយឥតគិតថ្លៃផងដែរដើម្បីមើលប្រវត្តិប្រតិបត្តិការ និងគ្រប់គ្រងប្រាក់របស់លោកអ្នក។
គណនីបង្កើនប្រាក់សន្សំ | |
---|---|
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត | • |
ជម្រើសជាគណនីប្រាក់ដុល្លារតែប៉ុណ្ណោះ | • |
ការប្រាក់មូលដ្ឋាននិងការប្រាក់បន្ថែមលើប្រាក់សន្សំរបស់អ្នក | • |
សៀវភៅធនាគារ | • |
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal នៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal។ |
ជំហានទី 3 | ដាក់ប្រាក់តម្កល់អប្បបរមាពេលបើកគណនី 500 ដុល្លារអាមេរិក និងសមតុល្យមធ្យម500 ដុល្លារអាមេរិក។ |
ជំហានទី 4 | បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
ជំហានទី 5 | បន្ទាប់មក លោកអ្នកអាចមកយកកាតឥណពន្ធវីសារបស់លោកអ្នកនៅសាខាដែលលោកអ្នកបានបើកគណនី។ |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
សម្រាប់សមតុល្យជាមធ្យមចាប់ពី 500 ដុល្លារអាមេរិកឡើងទៅ | ឥតគិតថ្លៃសេវា |
សមតុល្យរក្សាទុកអប្បបរមាក្រោម 500 ដុល្លារអាមេរិក | 3 ដុល្លារអាមេរិកក្នុងមួយខែ |
ការដកប្រាក់ | ដកប្រាក់ចំនួនម្ដងក្នុងមួយខែដោយឥតគិតថ្លៃសេវា គិតប្រាក់ចំនួន 1 ដុល្លារអាមេរិកសម្រាប់ការដកបន្ថែមម្ដងទៀត |
លក្ខន្តិកៈ | មាននៅទីនេះ |
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ +855 (0) 23 999 000
Contact Usសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអនឡាញគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។