គណនី The ONE
ល្អសម្រាប់គ្រប់ប្រតិបត្តិការប្រចាំថ្ងៃរបស់លោកអ្នក
សេវាធនាគារតាមប្រព័ន្ធឌីជីថលថ្មីរបស់យើងបានផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់របស់លោកអ្នក 24 ម៉ោង ក្នុងមួយសប្ដាហ៍។ ផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព ធ្វើការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ ឆាប់រហ័ស ឬមើលប្រវត្តិប្រតិបត្តិការរបស់លោកអ្នកដោយ លោកអ្នកគ្រាន់តែប្រើម្រាមដៃចុចនៅលើទូរសព្ទ tablet ឬ keyboard របស់លោកអ្នកតែប៉ុណ្ណោះ។
រីករាយជាមួយនឹងការប្រើប្រាស់បណ្តាញទូទាំងពិភពលោករបស់ Visa ជាមួយនឹងកាតឥណពន្ធវីសា Classic របស់ធនាគារ J Trust Royal និងប្រើប្រាស់ទឹកប្រាក់ផ្ទាល់ខ្លួនដែលមាននៅក្នុងគណនីរបស់លោកអ្នកដើម្បីទិញទំនិញនៅក្នុងស្រុក ក្រៅប្រទេស តាមអនឡាញ និងតាមទូរស័ព្ទដៃ។ លោកអ្នកក៏អាចប្រើប្រាស់បណ្តាញម៉ាស៊ីន ATM ជាង2លានគ្រឿងនៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំងបណ្តាញម៉ាស៊ីន ATM របស់ធនាគារ J Trust Royal ដោយឥតគិតថ្លៃទូទាំងប្រទេសផងដែរ។
លោកអ្នកមានជម្រើសគណនីជាប្រាក់ដុល្លារអាមេរិក ឬជាប្រាក់រៀល និងរីករាយជាមួយនឹងការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងឥតដែនកំណត់ មិនថាលោកអ្នកទៅទីកន្លែងណាឡើយ។ ចំនួនកំណត់ការដកប្រាក់ និងការចំណាយប្រចាំថ្ងៃពីកាតឥណពន្ធវីសាធនាគារ J Trust Royal របស់លោកអ្នកត្រូវការព្រមព្រៀងជាមុនពីធនាគារ J Trust Royal ប្រសិនបើលោកអ្នកទទួលបានសិទ្ធិប្រើប្រាស់កាតនោះ ហើយមានទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នក។
គណនី The ONE | |
---|---|
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត | • |
កាតឥណពន្ធវីសាដែលអាចប្រើប្រាស់បានទូទាំងពិភពលោក | • |
ឥតដែនកំណត់សម្រាប់ប្រតិបត្តិការធនាគារ J Trust Royal | • |
ធ្វើប្រតិបត្តិការជាមួយបណ្តាញម៉ាស៊ីនATMទូទាំងប្រទេស | • |
ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ J Trust Royal | • |
ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ជាអចិន្រ្តៃយ៏ | • |
ជម្រើសគណនីជាខ្មែររៀល ឬដុល្លាអាមេរិក | • |
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និង លក្ខន្តិកៈផ្សេងៗ។
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal ។ |
ជំហានទី 3 | បើកគណនីត្រឹមតែ1ដុល្លារអាមេរិកតែប៉ុណ្ណោះ |
ជំហានទី 4 | បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
ជំហានទី 5 | បន្ទាប់មក លោកអ្នកអាចមកយកកាតឥណពន្ធវីសារបស់លោកអ្នកនៅសាខាដែលលោកអ្នកបានបើកគណនី។ |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
គណនី THE One | មាននៅទីនេះ |
កម្រៃសេវាប្រចាំខែ | ឥតគិតថ្លៃ |
កម្រៃសេវាគណនីគ្មានប្រតិបត្តិការ | ឥតគិតថ្លៃ |
កម្រៃសេវាប្រតិបត្តិការតាមសាខាធនាគារ | ឥតគិតថ្លៃ |
លក្ខន្តិកៈ | មាននៅទីនេះ |
ផ្នែកសេវាអតិថិជនតាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។