យើងប្រើប្រាស់វិធានការ និងគំនិតផ្ដួចផ្ដើមសន្តិសុខជាច្រើនដើម្បីសម្រេចបានសកម្មភាពអាទិភាពរបស់យើងគឺរក្សាទុកទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឱ្យមានសុវត្ថិភាព។

ស្វែងយល់...

  • ធនាគារ J Trust Royal នឹងមិនផ្ញើអ៊ីមែលជូនលោកអ្នក​ដើម្បីសុំព័ត៌មានលម្អិតអំពីគណនីរបស់លោកអ្នក ឬព័ត៌មានលម្អិតអំពីការចូលរបស់លោកអ្នកសម្រាប់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធី JTR Mobile ឬកម្មវិធី JTR Connect ឡើយ។
  • ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងបើកបម្រើ 24 ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់លោកអ្នក។ លោកអ្នកអាចទូរសព្ទមកកាន់យើងខ្ញុំបានគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងពិភលោកតាមរយៈលេខទូរសព្ទ៖ +855 (0) 23 999 000 ប្រសិនបើលោកអ្នកមានការព្រួយបារម្ភពីគណនី កាត ឬ លេខកូដ PIN របស់លោកអ្នកត្រូវគេលួចនោះ។

  • ធនាគារ J Trust Royal គ្រប់គ្រងបណ្ដាញសន្ដិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនដែលមានការអនុម័តជាមួយនឹងកម្មវិធីដែលបានព្រមព្រៀងគ្នាដោយមានការប្រើប្រាស់លេខកូដមានសុវត្ថិភាព និងធ្វើតេស្តជ្រៀតចូលជាទៀងទាត់​តាមរយៈក្រុមហ៊ុនសន្តិសុខរបស់ភាគីទីបីដើម្បីការពារអតិថិជនពីកម្មវិធីមេរោគកុំព្យូទ័រ។
  • នៅពេលលោកអ្នកចូលទៅកាន់កម្មវិធីប្រតិបត្តិការធនាគារឌីជីថលណាមួយរបស់យើង នាមត្រកូល និង​លេខសម្ងាត់របស់លោកអ្នកត្រូវបំលែងជាលេខកូដ ដែលមានន័យថា ទិន្នន័យរបស់លោកអ្នកត្រូវ​បានបំលែងទៅជាលេខកូដស្មុគស្មាញដើម្បីលាក់បាំង។
  • នៅពេលលោកអ្នកទូរសព្ទមកកាន់យើងខ្ញុំ ឬស្នើសុំការផ្លាស់ប្ដូរការកំណត់គណនីរបស់លោកអ្នក យើងនឹងសូមឱ្យលោកអ្នកធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកដើម្បីប្រាកដថា ពិតជាលោកអ្នកមែន។ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណនឹងមិនជាប់ពន្ធច្រើនទេ ហើយជាវិធានការមានសារៈសំខាន់​ដើម្បីរក្សាទុកទិន្នន័យរបស់លោកអ្នកមានសុវត្ថិភាពថែមទៀងផង។
  • យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំដើម្បីចាប់សកម្មភាពកាតខុសប្រក្រតីឱ្យបានលឿន។ សូមលោកអ្នកជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដើម្បីក្រុមការងារតាមដានការក្លែងបន្លំ អាចមានភាពងាយស្រួលទាក់ទងលោកអ្នក ដើម្បីពិនិត្យមើលថាតើ​ប្រតិបត្តិការថ្មីៗនោះជាប្រតិបត្តិការរបស់លោកអ្នកឬយ៉ាងណា។
  • ក្រៅពីវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត យើងក៏រក្សាទុកស្តង់ដារសន្តិសុខផ្ទៃក្នុងរឹងមាំផងដែរដើម្បី​ធានាថា បុគ្គលិកធនាគារ (និងអ្នកផ្សេងទៀតដែលមានសិទ្ធិចូលបរិវេនធនាគារ) មិនមានឱកាសលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនយើង។

  • វិធានការពីរ chip-and-PIN នៅក្នុងកាតឥណទាន និងកាតឥណពន្ធធ្វើឱ្យឧក្រិដ្ឋជនពិបាកក្នុងការយកព័ត៌មានរបស់លោកអ្នក។ មីក្រូឈីបដែលបង្គប់នៅក្នុងកាតមានព័ត៌មានលម្អិតដែលត្រូវបានបំលែងលេខកូដអំពីកាតរបស់លោកអ្នកដែលមិនអាចងាយនឹងទាញយករបស់លួចបន្លំ និង PIN កាន់តែពិបាកថែមទៀតសម្រាប់ចោរក្នុងការប្រើកាតរបស់លោកអ្នកកន្លែងបន្លំទំនិញ។.
  • ប្រសិនបើលោកអ្នកមានកាតឥណទានដែលត្រូវប្រើហត្ថលេខាជំនួសឱ្យលេខកូដ PIN យើងសូមណែនាំលោកអ្នកទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីអាចឱ្យយើងបន្ថែមលេខកូដ PIN ទៅក្នុងកាតរបស់លោកអ្នក និងផ្ដល់សុវត្ថិភាពបានកាន់តែប្រសើរជាងនេះ។.
  • យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំដើម្បីចាប់សកម្មភាពកាតខុសប្រក្រតីឱ្យបានលឿន។ សូមលោកអ្នកជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដើម្បីក្រុមការងារតាមដានការក្លែងបន្លំ អាចមានភាពងាយស្រួលទាក់ទងលោកអ្នក ដើម្បីពិនិត្យមើលថាតើ​ប្រតិបត្តិការថ្មីៗនោះជាប្រតិបត្តិការរបស់លោកអ្នកឬយ៉ាងណា។

  • យើងប្រើប្រាស់វិធានការតាមដានការក្លែងបន្លំជាប្រចាំ ហើយប្រសិនបើយើងរកឃើញសកម្មភាពដែលគួរឱ្យ​សង្ស័យណាមួយ យើងនឹងទំនាក់ទំនងទៅកាន់លោកអ្នកភ្លាម។ សូមជូនដំណឹងមកកាន់យើងខ្ញុំពីការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ជាពិសេស នៅពេលដែលលោកអ្នកធ្វើដំណើរ ដើម្បីឱ្យយើងអាចទាក់ទងលោកអ្នកបានភ្លាមៗ។
  • ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីកាតដែលបាត់ ឬប្រសិនបើកាតរបស់លោកអ្នកត្រូវបានគេលួច សូមរាយការណ៍អំពីព័ត៌មាននោះមកកាន់យើងខ្ញុំភ្លាមតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000។ យើងអាចបិទដំណើរការកាតរបស់លោកអ្នក ឬលុបចោលកាតនោះភ្លាមៗ។ ក្នុងករណីលុបចោលកាតឥណទានរបស់លោកអ្នក នោះលោកអ្នកមិនអាចប្រើកាតនោះជាថ្មីបានឡើយ ហើយចាំបាច់ត្រូវទាក់ទងមកកាន់ធនាគារដើម្បីស្នើសុំកាតថ្មី។ ការបិទដំណើរការកាត គឺជាវិធានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកាតនោះអាចនឹងបើកដំណើរឡើងវិញបាន នៅពេលដែល​លោកអ្នករកឃើញកាតដែលបាត់នោះវិញ ប៉ុន្តែ ក្នុងពេលនោះ លោកអ្នកមិនអាចធ្វើប្រតិបត្តិការបានទេ។
  • កាតថ្មីអាចត្រូវបាត់ ឬត្រូវលួចដោយភាគីទីបីនៅអំឡុងពេលបញ្ជូនទៅឱ្យលោកអ្នក។ ដើម្បីការពារលោកអ្នកពីបញ្ហានេះ ធនាគារ J Trust Royal តម្រូវឱ្យអតិថិជនមកយកកាតថ្មីដោយផ្ទាល់ពីសាខាណាមួយរបស់យើង។ សូមយកអត្តសញ្ញាណប័ណ្ណដែលមានរូបថតមកតាមខ្លួនដើម្បីបង្ហាញនៅពេលមកយកកាតនោះ។.
  • ការមិនទំនួលខុសត្រូវ គឺជាទម្រង់នៃការការពារអ្នកប្រើប្រាស់ ដែលគ្រប់ធនាគារផ្ដល់កាតឥណទានទាំងអស់ត្រូវមានកាតព្វកិច្ចផ្ដល់ជូនលោកអ្នក។ ចំណុចនេះមានន័យថា លោកអ្នកនឹងមិនទទួលខុសត្រូវចំពោះសកម្មភាពក្លែងបន្លំដែលកើតមានទៅលើគណនីរបស់លោកអ្នកឡើយ។ ទោះបីយ៉ាងណា មានលក្ខខណ្ឌនិងករណីលើកលែងមួយចំនួនអាចត្រូវបានអនុវត្ត ដែលលោកអ្នកគួរចាំទុក៖ លោកអ្នកមានកាតព្វកិច្ចរាយការណ៍អំពីសកម្មភាពក្លែងបន្លំឱ្យបានឆាប់ នៅពេលលោកអ្នកកត់សម្គាល់ឃើញករណីទាំងនោះ ហើយលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរដើម្បីការពារកាតរបស់​លោកអ្នកកុំឱ្យបាត់ ឬគេលួច។ ដោយអាស្រ័យលើកាតដែលលោកអ្នកមាន មានចំនុចមួយចំនួនផ្សេងទៀតដែលអាចមាននៅក្នុងគោលនយោបាយកាតរបស់លោកអ្នក។

  • ធនាគារ J Trust Royal អាចសរសេរពាក្យថា "បញ្ឈប់ការទូទាត់ប្រាក់" នៅលើមូលប្បទានបត្រណាមួយមុនពេលបង្ហាញទូទាត់បាន។ ប្រសិនបើលោកអ្នកចង់លុបចោលការទូទាត់ប្រាក់តាមមូលប្បទានបត្រ សូមជូនដំណឹងមកកាន់យើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងបញ្ចូលការណែនាំនេះនៅក្នុងប្រព័ន្ធរបស់យើងខ្ញុំ។ នៅពេលបង្ហាញមូលប្បទានបត្រសម្រាប់ធ្វើការទូទាត់ប្រាក់នៅធនាគារណាមួយក្នុងប្រទេសកម្ពុជា មូលប្បទានបត្រទាំងនោះនឹងត្រូវដកហូត ហើយនឹងមិនមានការទូទាត់ប្រាក់ណាមួយត្រូវធ្វើឡើងឡើយ។

របាយការណ៍អំពីបាត់កាត ឬការលួចកាត ឬភ្លេចកាតនៅកន្លែងណាមួយ។

សូមទូរសព្ទមកផ្នែកទំនាក់ទំនងអតិថិជនដែលបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ តាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

រាយការណ៍អំពីអ៊ីមែលបោកបញ្ឆោត ឬសារដែលគួរឱ្យសង្ស័យ

ផ្ញើសារមកកាន់យើងតាមរយៈអ៊ីមែល ccc@jtrustroyal.com

របាយការណ៍អំពីការក្លែងបន្លំ ឬសកម្មភាពខុសប្រក្រតី

ហៅមកកាន់យើងខ្ញុំភ្លាមៗតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ព័ត៌មាននេះគឺជាការផ្ដល់ចំណេះដឹងបន្ថែម និងផ្ដល់ជាព័ត៌មានទូទៅប៉ុណ្ណោះ។ ជាការចាំបាច់ ឬសមស្របដែលត្រូវ​ធានាថា វិធានការបន្ថែមមួយចំនួនត្រូវបានអនុវត្តចំពោះ ឬជំនួសឱ្យវិធានការដែលមានស្រាប់ចំពោះស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពអាជីវកម្មជាក់លាក់របស់អ្នក។