របៀបប្រើប្រាស់សេវាកម្មធនាគារ
សេវាធនាគារតាមប្រព័ន្ធឌីជីថលនឹងធ្វើឲ្យការប្រើប្រាស់សេវាកម្មធនាគាររបស់លោកអ្នកមានភាពសាមញ្ញ។
ទទួល ឬផ្ទេរប្រាក់ក្នុងស្រុក ភ្លាមៗជាមួយនឹងចុងម្រាមដៃ តាមរយៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
សេវាធនាគារតាមទូរស័ព្ទដៃរបស់យើង អាចឲ្យលោកអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។ សេវានេះមានភាពងាយស្រួល សាមញ្ញនៅក្នុងការប្រើប្រាស់នៅគ្រប់ទីកន្លែងដែលលោកអ្នកចង់ទៅ។
ការគ្រប់គ្រងសាច់ប្រាក់ គ្រប់គ្រងកាត និងគ្រប់គ្រងសុវត្ថិភាព បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត។ រីករាយទៅនឹងភាពបត់បែន និងបន្ថែមការត្រួតពិនិត្យទៅលើសេវាធនាគារ ដែលលោកអ្នកអាចធ្វើប្រតិបត្តិការធនាគារទៅតាមពេលវេលាផ្ទាល់ខ្លួន ដោយមិនចាំចាំបាច់រង់ចាំឡើយ។
មានពេលខ្លះ ការទំនាក់ទំនងដោយផ្ទាល់ជាជាងតាមប្រព័ន្ធអេឡិចត្រូនិកគឺជាអ្វីដែលអតិថិជនចង់បានសម្រាប់ការធ្វើប្រតិបត្តិការធនាគារ។ សូមលោកអ្នកអញ្ជើញទៅកាន់សាខាណាមួយរបស់យើងខ្ញុំក្នុងម៉ោងធ្វើការ ឬទូរស័ព្ទទៅផ្នែកសេវាអតិថិជនតាមទូរស័ព្ទ 24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៏។ សាខាទាំងអស់បើកបម្រើអតិថិជនរៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងសាខាធំៗចំនួន5 បើករៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង8ព្រឹក រហូតដល់ម៉ោង12 រសៀលផងដែរ។
យើងមានបណ្ដាញទូម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជាដែលឱ្យលោកអ្នកអាចដកប្រាក់ នៅពេលដែលត្រូវការ ដោយមិនមានថ្លៃចំណាយអ្វីឡើយ ហើយដកតាមរូបិយប័ណ្ណដែលលោកចង់បាន៖ ជាប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល។
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ
ពាក្យស្នើសុំសំណួរតាមអនឡាញសូមទំនាក់ទំនងមកប្រធានផ្នែកកម្ចីនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
ស្វែងរកទីតាំងយើងខ្ញុំគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួយ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។