យើងធ្វើការ 24 ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីរក្សាទុកព័ត៌មានលម្អិតអំពីប្រតិបត្តិការធនាគាររបស់លោកអ្នកឱ្យមានសុវត្ថិភាព។ លោកអ្នកអាចការពារខ្លួនឯងបានផងដែរដោយត្រូវតាមដាន ប្រុងប្រយ័ត្ន និងរាយការណ៍ពី​សកម្មភាពដែលគួរឱ្យសង្ស័យដែលលោកអ្នកជួបប្រទះ។

ស្វែងយល់បន្ថែមពីរបៀបកំណត់សម្គាល់ការក្លែងបន្លំ និងរបៀបការពារខ្លួនអ្នកពីគម្រោងទុច្ចរិតទូទៅ និងទំនាក់ទំនងមកកាន់យើងភ្លាមៗ ប្រសិនបើលោកអ្នកកត់សម្គាល់ឃើញសកម្មភាពខុសប្រក្រតីណាមួយនៅលើកាត ឬគណនីរបស់លោកអ្នក។ យើងនឹងនៅទីនេះដើម្បីរង់ចាំជួយមិនថាលោកអ្នកនៅកន្លែងណា នៅពេលណា ដែលលោកអ្នកត្រូវការជំនួយពីយើងខ្ញុំឡើយ។

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភ សូមទំនាក់ទំនងមកកាន់យើងតាមទូរសព្ទលេខ៖ +855 (0) 23 999 000។

ការហៅទូរសព្ទ និងសារបោកបញ្ឆោត

ប្រសិនបើលោកអ្នកបានទទួលអ៊ីមែល ឬអត្ថបទបោកបញ្ជោត ឬគួរឱ្យសង្ស័យដែលអះអាងថាមកពីធនាគារ J Trust Royal៖

  • មិនត្រូវចុចលើតំណភ្ជាប់ណាមួយឡើយ។
  • ភ្លាមៗត្រូវបញ្ជូនអ៊ីមែលនោះ ឬថតសារនៅលើអេក្រង់នោះ រួចផ្ញើមកកាន់អ៊ីមែល to ccc@jtrustroyal.com និង
  • លុបចោលសារនោះចេញពីប្រអប់សំបុត្ររបស់លោកអ្នក។

 

ត្រូវចងចាំថា ធនាគារ J Trust Royal នឹងមិនផ្ញើអ៊ីមែលដើម្បីសុំព័ត៌មានលម្អិតអំពីគណនីរបស់លោកអ្នក ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ ឬព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរបស់លោកអ្នកសម្រាប់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធី JTR Mobile ឬកម្មវិធី JTR Connect ឡើយ។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំភ្លាមៗ ប្រសិនបើលោកអ្នកមាន៖

  • ចែករំលែកព័ត៌មានលម្អិតអំពីប្រតិបត្តិការធនាគាររបស់លោកអ្នកដើម្បីឆ្លើយតបទៅនឹងការហៅទូរសព្ទ អ៊ីមែល ឬ SMS បោកបញ្ឆោត។
  • ចុចលើតំណភ្ជាប់ ឬដោនឡូតតំណភ្ជាប់ពីប្រភពគួរឱ្យសង្ស័យដោយចៃដន្យ។
  • កត់សម្គាល់ឃើញប្រតិបត្តិការខុសប្រក្រតីណាមួយទៅលើគណនីរបស់លោកអ្នក ឬ
  • រកឃើញថាព័ត៌មានកាតឥណទានរបស់លោកអ្នកត្រូវបានខូច ឬបាត់កាត ឬកាតត្រូវបានគេលួច។ ដោយអាស្រ័យលើស្ថានភាពរបស់លោកអ្នក ភ្លាមៗនោះ យើងអាច៖
    • បិទកាតដែលលោកអ្នកបាត់នោះជាបណ្ដោះអាសន្ន ឬ
    • លុបចោលកាតដែលលោកអ្នកបាត់នោះជាអចិន្រ្តៃយ៍។ (ក្នុងករណីលុបចោលជាអចិន្រ្តៃយ៍ យើងអាចរៀបចំចេញកាតថ្មីជូនលោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន)។

របាយការណ៍អំពីបាត់កាត ឬការលួចកាត ឬភ្លេចកាតនៅកន្លែងណាមួយ។

សូមទូរសព្ទមកផ្នែកទំនាក់ទំនងអតិថិជនដែលបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ តាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

រាយការណ៍អំពីអ៊ីមែលបោកបញ្ឆោត ឬសារដែលគួរឱ្យសង្ស័យ

ផ្ញើសារមកកាន់យើងតាមរយៈអ៊ីមែល ccc@jtrustroyal.com

របាយការណ៍អំពីការក្លែងបន្លំ ឬសកម្មភាពខុសប្រក្រតី

សូមទាក់ទងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000

ព័ត៌មាននេះគឺជាការផ្ដល់ចំណេះដឹងបន្ថែម និងផ្ដល់ជាព័ត៌មានទូទៅប៉ុណ្ណោះ។ ជាការចាំបាច់ ឬសមស្របដែលត្រូវ​ធានាថា វិធានការបន្ថែមមួយចំនួនត្រូវបានអនុវត្តចំពោះ ឬជំនួសឱ្យវិធានការដែលមានស្រាប់ចំពោះស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពអាជីវកម្មជាក់លាក់របស់អ្នក។