តើអាជីវកម្មរបស់លោកអ្នកត្រូវការសញ្ញាប័ណ្ណ និងលិខិតធានាសម្រាប់កិច្ចសន្យា ឬសម្រាប់ចុះប្រតិបត្តិការអាជីវកម្មផ្សេងទៀតដែរឬទេ?

ផលិតផលលិខិតធានាធនាគារJ Trust Royal ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នកគ្រប់ស្ថានការណ៍ទាំងអស់ ។

យើងផ្ដល់ជូនលិខិតធានាហិរញ្ញវត្ថុ សញ្ញាប័ណ្ណដេញថ្លៃ សញ្ញាប័ណ្ណបំពេញការងារ សញ្ញាប័ណ្ណសម្រាប់ការទូទាត់មុន។

អត្ថប្រយោជន៍នៃផលិតផលរបស់យើង

ផលិតផលលិខិតធានារបស់យើង៖

  • បន្ថយការប្រើប្រាស់សាច់ប្រាក់ និងធ្វើអោយទុនបង្វិលរបស់លោកអ្នកមានភាពប្រសើរឡើង។
  • ផ្តល់ទំនុកចិត្តដល់ភាគីដែលជាដៃគូជំនួញ និងបង្ហាញថាក្រុមហ៊ុនរបស់លោកអ្នកជាក្រុមហ៊ុនដែលគួរអោយទុកចិត្តបាន ហើយមានសមត្ថភាព និងជំនាញក្នុងការបំពេញការងារដែលផ្តល់ជូន ឬក៏មានលទ្ធភាពដែលអាចចុះកិច្ចសន្យាគម្រោងនានាបាន។
  • ធានានូវរាល់ការទូទាត់ប្រាក់ជូនអ្នកទទួលផល (ភាគីចុះកិច្ចព្រមព្រៀងជាមួយ) ក្នុងលក្ខខណ្ឌដែលភាគីម្ខាងមិនគោរពតាមកិច្ចព្រមព្រៀង។
  • ជាមួយនឹងសេវាភ្លាមៗ និងចេញសញ្ញាប័ណ្ណជូនភ្លាមៗ (ក្នុងកាលៈទេសៈខ្លះ សញ្ញាប័ណ្ណអាចចេញជូនក្នុងថ្ងៃតែមួយនៃថ្ងៃដាក់ពាក្យស្នើសុំ)។
  • ផ្ដល់ជូនជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។
  • មានជាភាសាខ្មែរ និងភាសាអង់គ្លេស។
  • ការអនុម័តផ្តល់ឥណទាន គឺអាស្រ័យលើការវាយតំលៃហានិភ័យធម្មតារបស់ធនាគារ។

លិខិតធានាហិរញ្ញវត្ថុធនាគារ J Trust Royal

លិខិតធានាហិរញ្ញវត្ថុគឺជាកិច្ចព្រមព្រៀងដោយធនាគារ J Trust Royal ក្នុងការទូទាត់ប្រាក់ក្នុងចំនួន​ជាក់លាក់ណាមួយទៅឱ្យភាគីទីបី (អ្នកទទួលខុសត្រូវ) ជំនួសឱ្យអតិថិជន។ ការអនុវត្តបែបនេះអាចឱ្យអតិថិជនយើងចុះកិច្ចសន្យាហិរញ្ញវត្ថុដោយមិនចាំបាច់ត្រូវការចំណាយសាច់ប្រាក់ (ឬទ្រព្យធានា) ដើម្បីបំពេញតាម​លក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យាពាណិជ្ជកម្ម ឬកិច្ចសន្យាហិរញ្ញវត្ថុ។

សញ្ញាប័ណ្ណដេញថ្លៃ

នេះគឺជាការអនុវត្តការងារទូទៅនៅពេលដេញថ្លៃគម្រោងទុនបង្វិលធំៗសម្រាប់អ្នកស្នើសុំដេញថ្លៃដែលទទួលបានការគាំទ្រពីធនាគារ J Trust Royal អាចផ្ដល់សញ្ញាប័ណ្ណដេញថ្លៃដែលបង្ហាញពីសមត្ថភាព​របស់ក្រុមហ៊ុនដាក់ពាក្យក្នុងការបំពេញការងារដែលបានដេញថ្លៃនោះ។

សញ្ញាប័ណ្ណបំពេញការងារ

គម្រោងទុនបង្វិលភាគច្រើនដែលដាក់ឱ្យអ្នកដេញថ្លៃ តម្រូវ​​​​​​​​​ឱ្យអ្នកដេញថ្លៃដែលទទួលបានជោគជ័យដាក់​សញ្ញាប័ណ្ណបំពេញការងារក្រោយពីទទួលបានកិច្ចសន្យា។ សញ្ញាប័ណ្ណបំពេញការងារគឺជាការបង្ហាញថា ក្រុមហ៊ុនដាក់ពាក្យមានជំនាញ និងសមត្ថភាពចាំបាច់ក្នុងការបំពេញការងារតម្រូវ និងអនុលោមតាមខ និងលក្ខខណ្ឌដែលបានឯកភាពគ្នានៅក្នុង​កិច្ចសន្យា។ ធនាគារ J Trust Royal អាចជួយលោកអ្នកជាមួយតម្រូវការសញ្ញាប័ណ្ណបំពេញការងារនេះបាន។

សញ្ញាប័ណ្ណសម្រាប់ការទូទាត់ជាមុន

ការទូទាត់ជាមុនគឺជាលក្ខណៈពិសេសទូទៅនៃកិច្ចសន្យានៅតាមវិស័យជាច្រើនផ្សេងៗ ជាពិសេសក្នុងវិស័យសំណង់។ សញ្ញាប័ណ្ណសម្រាប់ការទូទាត់ជាមុនដែលចេញដោយធនាគារ J Trust Royal គឺជាអ្នកធានាដែលថាការទូទាត់ជាមុនរបស់អ្នកទិញ/អតិថិជននឹងនឹងប្រគល់ត្រឡប់ទៅវិញ ប្រសិនបើអ្នកលក់/អ្នកម៉ៅការមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការប្រគល់ទំនិញ ឬសេវាកម្មជូនអ្នកទិញ/អតិថិជន។ ធនាគារ J Trust Royal អាចជួយលោកអ្នកបានជាមួយតម្រូវការទូទាត់ជាមុននេះ។

សម្រាប់សំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុពាណិជ្ជកម្ម

(+855) (0) 89 666 278
(+855) (0) 85 666 458

ម៉ោងការងារ៖

8 ព្រឹក ដល់ 5 រសៀល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
(មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យជាតិ)