Visa 3D Secure – សេចក្តីប្រកាសការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អតិថិជន

៣០ មីនា ២០២១

ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព!

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា ធនាគារយើងខ្ញុំកំពុងធ្វើការកែសម្រួលប្រព័ន្ធប្រតិបត្តិការប័ណ្ណ ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការឲ្យកាន់តែប្រសើរជាងមុន។

ចាប់ពីថ្ងៃទី22 ខែមីនា ឆ្នាំ2021 នេះតទៅ ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើប្រាស់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធវីសា នឹងត្រូវបានការពារដោយ VISA 3D Secure ដែលជាមុខងារសុវត្ថិភាពសម្រាប់ការផ្ទៀងផ្ទាត់ប្រតិបត្តិការ។ ចំពោះប្រតិបត្កិការដែលគួរឱ្យសង្ស័យលោកអ្នកនឹងទទួលបានលេខសម្ងាត់(OTP) ផ្ញើទៅកាន់អ៊ីម៉ែល ឬលេខទូរស័ព្ទរបស់លោកអ្នក ដែលបានចុះឈ្មោះជាមួយធនាគារ។ ដូច្នេះ សូមលោកអ្នកមកធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬលេខទូរស័ព្ទរបស់លោកអ្នក ប្រសិនបើលោកអ្នកបានផ្លាស់ប្តូរក្នុងពេលថ្មីៗនេះ។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬលេខទូរស័ព្ទរបស់លោកអ្នក សូមអញ្ជើញមកកាន់សាខារបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទលេខ +855 23 999 000

ដោយក្តីគោរពរាប់អានពីថ្នាក់ដឹកនាំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។