ទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់១០ដុល្លារ សម្រាប់ការដាក់ដំណើរការបណ្ណ​ និងទូទាត់ជាមួយ J Trust Royal Visa Credit Card

កាលបរិច្ឆេទផ្ដល់ជូន៖ ឧសភា ដល់ វិច្ឆិកា ២០២៤

លក្ខខណ្ឌចូលរួម៖អតិថិជនបណ្ណឥណទានវីសា ថ្មី និងចាស់ (Platinum & Classic)

  • អតិថិជនថ្មី ដែលដាក់ដំណើរការបណ្ណ និងប្រើប្រាស់បណ្ណ ក្នុងកំឡុងពេលផ្ដល់ជូន
  • អតិថិជនចាស់ ដែលមិនបានប្រើប្រាស់បណ្ណក្នុងរយៈពេល៦ខែចុងក្រោយ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។

ខចែង និងលក្ខខណ្ឌ៖

  • ការផ្ដល់ជូនមានសុពលភាពពីខែឧសភា ដល់​ខែវិច្ឆិកា ឆ្នាំ២០២៤ ឬរហូតអស់ថវិកាកំណត់។
  • ការផ្ដល់នេះ សម្រាប់អតិថិជនបណ្ណឥណទានវីសា​ ​ថ្មី​ និង​ចាស់ (Platinum & Classic) ដែលគោរពតាមលក្ខខណ្ឌនៃការផ្តល់ជូន៖
    • អតិថិជនថ្មី ដែលដាក់ដំណើរការបណ្ណ និងប្រើប្រាស់បណ្ណ ក្នុងកំឡុងពេលផ្ដល់ជូន
    • អតិថិជនចាស់ ដែលមិនបានប្រើប្រាស់បណ្ណក្នុងរយៈពេល៦ខែចុងក្រោយ
  • លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ ១ដុល្លារអាមេរិក សម្រាប់រាល់​ប្រតិបត្តិការ​ចំណាយជាមួយបណ្ណឥណទានវីសា
    • ទឹកប្រាក់ត្រលប់មកវិញផ្តល់ជូនអតិបរមាចំនួន ១០ ដុល្លារអាមេរិក ក្នុងមួយបណ្ណ ក្នុងកំឡុងពេលផ្ដល់ជូននេះ
    • ចំនួនទឹកប្រាក់ត្រលប់មកវិញនឹងត្រូវបញ្ចូលទៅក្នុងគណនីបណ្ណឥណទានរបស់អតិថិជន នាចុងខែបន្ទាប់
    • ទឹកប្រាក់ត្រលប់មកវិញនឹងធ្វើឡើងតាមគោលការណ៍ “មកមុន បានមុន”
    • បណ្ណឥណទានត្រូវតែដំណើរការនៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់ត្រលប់មកវិញ
  • ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។