ស្កេនក៏ឈ្នះ ទទួលក៏ឈ្នះ ដោយទូទាត់ជាមួយ JTRB KHQR!

1 September 2023

រីករាយជាមួយឱកាសទទួលបានរង្វាន់ជាសាច់ប្រាក់សរុប ២១.០០០.០០០ រៀល

សម្រាប់អតិថិជនបុគ្គល

  • ស្គេនទូទាត់តាមរយៈមុខងារ Scan & Pay ក្នុងកម្មវិធី J Trust Royal Mobile App
  • រង្វាន់ទឹកប្រាក់ចំនួន ១00.000 រៀល នឹងផ្តល់ជូនចំពោះអតិថិជន ៣០​នាក់ ដែលធ្វើប្រតិបត្តិការច្រើនជាងគេ ក្នុងខែនីមួយៗ

សម្រាប់អតិថិជនជាអាជីវករ

  • បានដាក់ស្នើ និងកំពុងប្រើប្រាស់សម្ភារៈកូដ JTRB KHQR (ជើងបញ្ឈរ សន្លឹកបិទ ឬខ្សែកាត) សម្រាប់ទទួលការទូទាត់
  • រង្វាន់ទឹកប្រាក់ចំនួន ៤០០.០០០រៀល ចំនួន ៣០​រង្វាន់ នឹងផ្តល់ជូនចំពោះពាណិជ្ជករ ចំនួន ៣០នាក់ ដែលទទួលប្រតិបត្តិការទូទាត់បានច្រើនជាងគេ (អប្បបរមា ៣០០ប្រតិបត្តិការ) ក្នុងកំឡុងពេលផ្ដល់ជូននេះ

ការផ្តល់ជូនចាប់ពីថ្ងៃទី ១ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២៣

សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣​ ៩៩៩​ ០០០។

ខ និងលក្ខខណ្ឌ

អតិថិជនបុគ្គល

  • សម្រាប់អតិថិជនបុគ្គលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងអស់
  • ការផ្ដល់ជូននេះសម្រាប់អតិថិជនដែលស្គេនទូទាត់តាមរយៈមុខងារ Scan & Pay ក្នុងកម្មវិធី J Trust Royal Mobile App
  • រង្វាន់ទឹកប្រាក់ចំនួន ១០០.០០០ រៀល នឹងផ្តល់ជូនចំពោះអតិថិជន ៣០​នាក់ ដែលធ្វើប្រតិបត្តិការច្រើនជាងគេ ក្នុងខែនីមួយៗ
  • ទឹកប្រាក់រង្វាន់នឹងដាក់បញ្ចូលទៅក្នុងគណនីធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ របស់អតិថិជនដែលឈ្នះប្រចាំខែនីមួយៗ
  • ឈ្មោះអតិថិជនដែលឈ្នះប្រចាំខែនីមួយៗ នឹងត្រូវប្រកាសលើបណ្តាញសង្គម និងគេហទំព័រផ្លូវការរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់
  • អតិថិជនម្នាក់ទទួលបានរង្វាន់តែមួយប៉ុណ្ណោះ ក្នុងមួយខែ
  • រង្វាន់ទឹកប្រាក់ដែលទទួលបាន មិនអាចធ្វើការផ្លាស់ប្តូរ ឬផ្ទេរទៅបុគ្គលដទៃបាន
  • គណនីរបស់អតិថិជន ត្រូវតែដំណើរការនៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់រង្វាន់
  • ខ និងលក្ខខណ្ឌពាក់ព័ន្ធនឹងកម្រៃសេវា និងអត្ថប្រយោជន៍ នៃគណនីនីមួយៗ ព្រមទាំងបាគង នឹងត្រូវយកមកអនុវត្ត
  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។

អតិថិជនជាពាណិជ្ជករ

  • សម្រាប់អតិថិជនពាណិជ្ជកររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងអស់ ដែលបានដាក់ស្នើ និងកំពុងប្រើប្រាស់សម្ភារៈកូដ JTRB KHQR (ជើងបញ្ឈរ សន្លឹកបិទ ឬខ្សែកាត) សម្រាប់ទទួលការទូទាត់
  • ការផ្ដល់ជូននេះសម្រាប់អតិថិជនពាណិជ្ជករ ដែលទទួលការទូទាត់តាមរយៈ JTRB KHQR
  • រង្វាន់ទឹកប្រាក់ចំនួន ៤០០.០០០រៀល ចំនួន ៣០​រង្វាន់ នឹងផ្តល់ជូនចំពោះពាណិជ្ជករ ចំនួន ៣០នាក់ ដែលទទួលប្រតិបត្តិការទូទាត់បានច្រើនជាងគេ (អប្បបរមា ៣០០ប្រតិបត្តិការ) ក្នុងកំឡុងពេលផ្ដល់ជូននេះ
  • ទឹកប្រាក់រង្វាន់នឹងដាក់បញ្ចូលទៅក្នុងគណនីធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ របស់ពាណិជ្ជករដែលឈ្នះកំឡុងពេលផ្ដល់ជូន
  • ឈ្មោះពាណិជ្ជករដែលឈ្នះរង្វាន់ទាំងអស់ នឹងត្រូវប្រកាសលើបណ្តាញសង្គម និងគេហទំព័រផ្លូវការរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់
  • អតិថិជនពាណិជ្ជករម្នាក់អាចឈ្នះរង្វាន់តែមួយគត់ក្នុងការកំឡុងពេលផ្ដល់ជូននេះ
  • រង្វាន់ទឹកប្រាក់ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូ ឬផ្ទេរទៅបុគ្គល ឬពាណិជ្ជករ ដទៃបាន
  • គណនីរបស់ពាណិជ្ជករត្រូវតែដំណើរការនៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់រង្វាន់
  • ខ និងលក្ខខណ្ឌពាក់ព័ន្ធនឹងកម្រៃសេវា និងអត្ថប្រយោជន៍ នៃគណនីនីមួយៗ ព្រមទាំងបាគង នឹងត្រូវយកមកអនុវត្ត
  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។