មិនគិតថ្លៃសេវា សម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស ថែមទាំងទទូលបានប្រាក់មកវិញ

០១ កុម្ភៈ ២០២៤

ឥតគិតថ្លៃសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT និងទទួលបានប្រាក់វិញ 0.05% នៅពេលលោកអ្នកប្រើប្រាស់គណនី ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីទទួលប្រាក់ពីក្រៅប្រទេស។

ការផ្តល់ជូនចាប់ពីថ្ងៃទី 1 ខែ កុម្ភៈ រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 (សម្រាប់អតិថិជនអាជីវកម្ម និងសាជីវកម្ម)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនអាជីវកម្ម និងសាជីវកម្ម តាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ២៥៥ (រៀងរាល់ម៉ោងធ្វើការ) ឬតាមរយៈអ៊ីម៉ែល BusinessService@jtrustroyal.com។

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូនចាប់ពីថ្ងៃទី 1 ខែ កុម្ភៈ​ រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024
  • រូបិយប័ណ្ណបរទេសដែលអាចធ្វើការផ្ទេរចូល សម្រាប់ការផ្តល់ជូន​នេះ ​រួមមាន អ៊ឺរ៉ូ ដុល្លារអូស្ត្រាលី ដុល្លារកាណាដា ហ្វ្រង់ស្វីស យ៉ន់ចិន ផោនអង់គ្លេស ដុល្លារហុងកុង យេនជប៉ុន ដុល្លារញូស៊ីឡែន ដុល្លារសិង្ហបូរី ដុល្លារអាមេរិក និងថៃបាត។​
  • ការផ្តល់ជូននេះ​ អនុវត្ត​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​ប្រព័ន្ធ​ SWIFT​ មកគណនីក្រុមហ៊ុនដែលមានជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់តែប៉ុណ្ណោះ
  • ទឹកប្រាក់ត្រលប់មកវិញនឹងទូទាត់អាស្រ័យលើរូបិយប័ណ្ណគណនីក្រុមហ៊ុនរបស់លោកអ្នក ចន្លោះថ្ងៃទី 10 ដល់ ថ្ងៃទី15 នៃខែបន្ទាប់។
  • អតិថិជន ជាក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ដែល​ប្រើ​ប្រាស់សេវា​ទទួលប្រាក់ពីក្រៅប្រទេស ​ចូល​គណនីក្រុមហ៊ុនរបស់​ខ្លួនដែលមានជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ នឹងមិនចាំបាច់​បង់ថ្លៃសេវា​​ផ្ទេរ​ចូល​ឡើយ​ ព្រមទាំងទទួលបានប្រាក់មកវិញ ថែមទៀតផង តាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួន​ទឹកប្រាក់​ផ្ទេរ​ចូល

ការផ្តល់ជូន

≥ $500,000

ឥត​គិតថ្លៃ​សេវា​ទទួល​ប្រាក់ ​+ ទទួលបានប្រាក់មកវិញ 0.05%