ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមចំណែកលើកកម្ពស់ការអាន ដោយចូលរួមក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០

២០​ធ្នូ ២០២៣

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមសហការឧបត្ថម្ភក្នុង ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ដល់ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំងខាងមុខសាលាបុរីកោះពេជ្រ ជាចំណែកលើកកម្ពស់ការអាននៅកម្ពុជា។

ស្របគ្នានេះដែរ រយៈពេលបួនថ្ងៃពេញ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ក៏បានដាក់បង្ហាញស្តង់កម្មវិធីកម្សាន្ត (អាន រៀន លេងCorner) ដើម្បីឱ្យអ្នកចូលរួមបានមកអានសៀវភៅ ផាត់ព៌ណ លេងហ្គេម និងទទួលរង្វាន់យកទៅផ្ទះវិញ។ គួរកត់សម្គាល់ផងដែរថា Nutstacker, I-spy, និងKahootគឺ ជាសកម្មភាពដែលពេញនិយម និងមានអ្នកចូលរួមលេងច្រើនជាងគេ។

សម្រាប់ឆ្នាំ២០២៣នេះ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ បានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ២០ ម៉ឺននាក់ ដែលជាឱកាសសម្រាប់ក្រុមការងារជួប និងផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារជូនទៅកាន់អតិថិជនថ្មីៗ ជាច្រើននាក់។