ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គាំទ្រកិច្ចផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា

០១​ មករា ២០២៤

កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាស្ដីពី"ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ"ទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅដំណាក់កាលទី៣។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា។
ជាកិត្តិយសនិងមោទនភាពសម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ដែលបានចូលរួមគាំទ្រទៅលើកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ក្រោមការផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងនូវចំណេះដឹងហិរញ្ញវត្ថុទៅកាន់យុវជនជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។