ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានចូលរួម និងឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩”

២៨ សីហា ២០២៣

នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានកិត្តិយសបានចូលរួមនិងឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩” ដែលរៀបចំដោយ មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ការចូលរួមនេះបញ្ជាក់នូវការគាំទ្រចំពោះកិច្ចការទំនួលខុសត្រូវក្នុងសង្គម​ដើម្បីប្រយោជន៍សហគមន៍ និងកុមារកម្ពុជា។