អ្នកបរិច្ចាគឈាមចំនួន ៤៤ នាក់ មកពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានសម្តែងនូវទឹកចិត្តសប្បុរសជូនដល់កុមារកម្ពុជាតាមរយៈការបរិច្ចាគឈាមក្នុងយុទ្ធនាការ Be A Hero ដែលរៀបចំដោយធនាគារ។ យុទ្ធនាការនេះមានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០ និងទី៣១ ខែឧសភា ដើម្បីជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោកផងដែរ ប្រព្រឹត្តឡើងនៅ០២ ទីតាំងផ្សេងគ្នារួមមាន មន្ទីរពេទ្យកុមារ គន្ធបុប្ផា រាជធានីភ្នំពេញ និងមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង។