ការបរិច្ចាគកុំព្យូទ័រយួរដៃចំនួន 70 គ្រឿងជូនដល់អង្គការចំនួនបី

០៤ សីហា ២០២៣

ធនាគារ ជេ​ ត្រាស់ រ៉ួយាល់ បានបរិច្ចាគកុំព្យូទ័រយួរដៃចំនួន ៧០ គ្រឿង ជូនដល់អង្គការចំនួន ៣ រួមមាន This Life of Cambodia អង្គការ CEDO និង Tech for Kid Academy។ ការបរិច្ចាកនេះមិនត្រឹមតែបំពេញនូវបុព្វហេតុល្អៗ ផ្សេងៗគ្នា ប៉ុណ្ណោះទេ ថែមទាំងស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។

ក្នុងចំណោមកុំព្យូទ័រ​យួរ​ដៃចំនួន ៧០ គ្រឿង ​ត្រូវ​បាន​បរិច្ចាគ​ទៅកាន់៖

  • This Life of Cambodia ចំនួន ២០ គ្រឿង ដើម្បីជួយលើកកម្ពស់ចំណេះដឹងកុំព្យូទ័រតាមរយៈកម្មវិធី "This Life In Schools"
  • អង្គការ CEDO ក្នុងខេត្តសៀមរាប ចំនួន ២០ គ្រឿង ដើម្បីផ្គត់ផ្គង់ដល់និស្សិតក្រីក្រមួយក្រុម ក្នុងការបំពេញភារកិច្ចនៅសាកលវិទ្យាល័យរបស់ពួកគេ។ កុំព្យូទ័រនេះ មានភ្ជាប់មកជាមួយនូវអ៊ីនធឺណិតដើម្បីសិក្សានុសិស្សិរៀនជំនាញថ្មីៗ និងអភិវឌ្ឍអាជីព។
  • Tech for Kids Academy តាមរយៈយុទ្ធនាការ Computer of Change ចំនួន 30 គ្រឿងដើម្បីបរិច្ចាគដល់សិស្សានុសិស្សដែលខ្វះខាត ទៅតាមបណ្តាខេត្ត ក្រុងចំនួន ១០ ក្នុងប្រទេសកម្ពុជា ដើម្បីជម្រុញការសិក្សា តាមរយៈបច្ចេកវិជ្ជា និងការសិក្សាតាមរយ:ប្រព័ន្ធអនឡាញពីចម្ងាយ។

កុំព្យូទ័រយួរដៃទាំងនេះក៏ឆ្លើយតបទៅនឹងការវិវត្តនៃយុទ្ធសាស្រ្ដក្នុងវិស័យការអប់រំ ដែលបច្ចេកវិទ្យាជាចំណែកដែលនឹងជម្រុញបន្ថែមនូវជំនាញឌីជីថលសម្រាប់ការអភិវឌ្ឍន៍របស់បុគ្គល និងវិជ្ជាជីវៈផងដែរ។