កំណែសម្រួលកម្រៃសេវាដកប្រាក់តាម ATM ចំពោះប័ណ្ណវីសាអន្តរជាតិ

អតិថិជនទាំងអស់ជាទីគោរព!

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា ធនាគារបានកែសម្រួលនូវថ្លៃសេវាដកប្រាក់តាមរយៈម៉ាស៊ីន ATM ចំពោះប័ណ្ណវីសាអន្តរជាតិ មកត្រឹមអប្បបរមា ៥ដុល្លារ ឬ ១,៥០% នៃចំនួនទឹកប្រាក់ដែលត្រូវដក។ ការកែប្រែនេះគឺដើម្បីជួយសម្រួលដល់អតិថិជនដែលត្រូវការដកប្រាក់លើសពី៤០០ដុល្លាដោយពុំចាំបាច់ធ្វើប្រតិបត្តិការច្រើនដងហើយរក្សាកម្រៃប្រហាក់ប្រហែលមុន។​

ធនាគារ សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់លោកអ្នក។

​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈលេខទូរសព្ទលេខ ០២៣ ៩៩៩ ០០០។

សូមអរគុណ!