ការបង្កើនដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 25,000ដុល្លាតាមរយៈ Internet Banking ឬ Mobile App

០៧ មិថុនា ២០២១

ដើម្បីសម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចឱ្យកាន់តែមានភាពងាយស្រួលជាងមុន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានធ្វើការបង្កើនកម្រិតប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់ធនាគារណាមួយនៅក្នុងស្រុក (ឥតគិតថ្លៃសេវា) និងក្រៅប្រទេស បានរហូតដល់ 25,000 ដុល្លារក្នុងមួយថ្ងៃ។ លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់នេះ តាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត ឬ សេវាធនាគារតាមទូរស័ព្ទដៃ J Trust Royal Mobile ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអតិថិជនតាមទូរស័ព្ទ 023 999 000