ទទួលបានសារបញ្ជាក់ភ្លាមៗ ពេលធ្វើប្រតិបត្តិការជាមួយ J Trust Royal Visa Card

ឥឡូវនេះ លោកអ្នកអាចទទួលបានសារបញ្ជាក់ភ្លាមៗ រៀងរាល់ពេលធ្វើប្រតិបត្តិការជាមួយ J Trust Royal Visa Card

 

២៤ មិថុនា ២០២២

កាន់តែងាយស្រួល និងមានសុវត្ថិភាពជាមួយប័ណ្ណឥណពន្ធ ប័ណ្ណឥណទាន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់!

ទូទាត់ការចំណាយ​ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពតាមរយៈប័ណ្ណឥណពន្ធ ប័ណ្ណឥណទាន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងទទួលបានសារបញ្ជាក់ភ្លាមៗ ក្នុងទូរសព្ទដៃ ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការ នៅពេលដែលលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន សម្រាប់ប្រតិបត្តិការដកប្រាក់​ ប្រតិបត្តិការទូទាត់ការចំណាយអនឡាន ឬតាមបណ្តាហាងនានា​។

ក្នុងករណីដែលលោកអ្នកពុំទទួល​បានសារបញ្ជាក់ភ្លាមៗក្នុងទូរសព្ទដៃទេ លោកអ្នកអាចទៅកាន់សាខាធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតបំផុត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ 023 999 000 ដើម្បីធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់លោកអ្នក ។