ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

៣០ តុលា ២០២២

ជាការឆ្លើយតបទៅនឹងមហន្តរាយដែលបានបង្កឡើងដោយទឹកជំនន់នៅក្នុងប្រទេសក្នុងខែកញ្ញា និងខែតុលាកន្លងមកនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បានបរិច្ចាគថវិកាចំនួន 10លាន រៀល តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាជួយដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ជំនួយសប្បុរសនេះបានផ្ដល់ជូនទៅដល់ពលរដ្ឋចំនួនប្រមាណ ១០០ គ្រួសារដែលរស់នៅឃុំ​ត្បូង​ក្រពើ ខេត្ត​កំពង់ធំ និងឃុំក្រឡាញ ខេត្ថសៀមរាប គឺជាផ្នែកមួយដែលបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយផលប៉ះពាល់នៃស្ថានភាពទឹកជំនន់នៅក្នុងប្រទេសទាំងមូល។ ថវិការដែលបានចូលរួមត្រូវបានយកទៅរៀបចំកញ្ចប់គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ដែលចាំបាច់មួយចំនួន ដូចជា៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ដល់គ្រួសារដែលរងប៉ះពាល់។