ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក្លាយជាដៃគូលើប្រព័ន្ធទូទាត់ចំណាយ

១ សីហា​ ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia​ ក្លាយជាដៃ​គូ​លើ​ប្រព័ន្ធ​ទូទាត់​ចំណាយ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន FWD Cambodia បានប្រកាសជាផ្លូវការពីភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយរវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning (“ERP”) របស់ក្រុមហ៊ុន FWD Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ដែលជាផ្នែកមួយនៃ Corporate Connect Solutions (“CCS”) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ការភ្ជាប់ប្រព័ន្ធទាំងពីរនេះ មានគោលបំណងជួយឱ្យការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយសម្រាលបន្ទុករបស់ក្រុមការងារផងដែរ។ គម្រោងនេះ គឺជាកិច្ចសហការរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន FWD Cambodia ដើម្បី ឆ្ពោះទៅរកភាពងាយស្រួលក្នុងការទូទាត់ចំណាយដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖​ “ខ្ញុំពិតជាមានមោទនភាព​ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមការងាររបស់ FWD Cambodia  ក៏ដូចជា​ក្រុម​ការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការចាប់ដៃ​គូ​លើ​ប្រព័ន្ធ​ទូទាត់​ចំណាយនេះ។​ ដំណោះ​ស្រាយ​បែប​ឌីជីថល​នេះ​ បាន​ជួយ​សម្រួល​ដំណើរ​ការ​ និងផ្ដល់បទ​ពិសោធន៍​ល្អ​សម្រាប់​ក្រុម​ការងារ​ និង​ដៃ​គូ​។​​ អាជីវកម្ម​របស់​យើងក្នុង​ការ​ទូទាត់​ចំណាយ​​។​ ការបន្ត​ពង្រឹង​​​ទំនើប​កម្ម​​ និង​បច្ចេកវិទ្យា​ថ្មីៗ​របស់​ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់ ដើរ​ស្រប​គ្នា​ទៅនឹង​ចក្ខុវិស័យ​របស់​យើង ​ក្នុង​ការ​ផ្ដល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានា​រ៉ាប់​រង​ជូន​ដល់អតិថិជន​​”។

លោក​ Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន FWD Cambodia ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់  ជាដៃគូសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ FWD Cambodia  មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។ យើងជឿជាក់យ៉ាងមុតមាំថា អ្នកផ្ដល់​សេវាកម្ម និងដៃគូទាំងអស់របស់ FWD Cambodia អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគ្រប់គ្រងការ​ទូទាត់​ចំណាយនេះផងដែរ។

លោក Toru Myochin ក៏មានប្រសាសន៍បន្ថែមទៀតថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យាដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើងដែលប្រព្រឹត្តទៅបានដោយស្វ័យប្រវត្តិ។ ធនាគារ​បានដាក់ដំណើរការជាផ្លូវការ នូវបណ្តាញទូទាត់តាមរយៈ Corporate Connect Solutions នៅដើមឆ្នាំនេះ​ ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងប្រធានផ្នែកលក់ ឬប្រធានផ្នែកទំនាក់ទំនងនៃផ្នែកប្រតិបត្តិការពាណិជ្ជកម្ម  ឬទាក់ទងមកកាន់លេខទូរសព្ទ 023 999 255 ក្នុងម៉ោងធ្វើការ។