ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Unilever Cambodia បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន Unilever Cambodia តាមរយៈ SWIFT FileAct សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃដំណោះស្រាយ Host-to-Host។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (“ERP”) និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោងប្រកបដោយវិជ្ជាជីវៈ។ ការរួមបញ្ចូលនៃប្រព័ន្ធទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញនៃការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុន Unilever កម្ពុជា និងឡាវ មានប្រសាសន៍ថា ៖ “យើងបានកាត់បន្ថយការបំពេញការងារដោយដៃ និងពេលវេលា សម្រាប់ដំណោះស្រាយទូទាត់ បន្ទាប់ពីរួមបញ្ចូលប្រព័ន្ធ ERP របស់យើងជាមួយប្រព័ន្ធស្នូលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ដំណោះស្រាយដំណើរការការទូទាត់ដោយស្វ័យប្រវត្តិនេះ បានជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបានជួយកាត់បន្ថយការបំពេញការងារដោយដៃ”។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Unilever Cambodia ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន Unilever Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទូទាត់តាមរយៈ Corporate Connect Solutions ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។