មូលប្បទានប័ត្រគំរូថ្មី របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

Date: 04 December 2020

យោងតាមច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវមានកាតព្វកិច្ចមកចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតរបស់ខ្លួនក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ហើយត្រូវមានកាតព្វកិច្ចបង់ភាគទានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពជូនដល់ ប.ស.ស និងផ្នែកផ្សេងៗទៀត។

ដើម្បីជាការចូលរួមចំណែកដល់ការ​ប្រមូលភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងកាន់តែផ្តល់ភាពងាយស្រួលដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ (J Trust Royal) បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការផ្តល់ជូនសេវាបង់ភាគទានបេឡាជាតិសន្តិសុខសង្គម ប.ស.ស សម្រាប់ក្រុមហ៊ុននានា។ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ អាចធ្វើការបង់ភាគទានទៅកាន់ ប.ស.ស តាម

រយៈប្រព័ន្ធអ៊ីនធើណែត និងនៅគ្រប់សាខារបស់ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ ទាំងអស់។

ទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារយើងខ្ញុំ ក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មល្អប្រសើរជាងមុន ដែលជាផ្នែកមួយនៃបេសកកម្មគោលរបស់យើង ក៏ដូចជាការ​ចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងដើម្បីក្លាយជាដៃគូធនាគារដែលលោកអ្នកទុកចិត្តបំផុត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ (J Trust Royal) ក៏មានផ្តល់ជូនដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការសម្រាប់​សាជីវកម្ម រួមមានដូចជា​ សេវាប្រតិបត្តិការសាជីវកម្ម​ ផ្នែកទីផ្សារហិរញ្ញវត្ថុ ហិរញ្ញប្បទានសម្រាប់ដើមទុនបង្វិល និងហិរញ្ញប្បទានពាណិជ្ជកម្មផងដែរ។ លើសពីនេះ អតិថិជនរបស់ធនាគារយើង កាន់តែមានភាពងាយស្រួលក្នុងការ​គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលា គ្រប់ទីកន្លែង​ តាម

រយៈប្រព័ន្ធឌីជីថលកម្មវិធី JTR Connect ដែលជាកម្មវិធីគ្រប់គ្រងសាច់ប្រាក់ (Cash Management) និងកម្មវិធីធ្វើប្រតិបត្តិទូទាត់សម្រាប់​សហគ្រាសនានា។

ធនាគាររបស់យើង បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថ្មីថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ នៅខែសីហា ឆ្នាំ​២០១៩​ ធនាគារយើងត្រូវបានស្គាល់ថាជា ធនាគារ ANZ Royal ដែលជាធនាគារអន្តរជាតិធំ និងឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមាន និងបានបម្រើសេវាកម្មជូនប្រជាជនកម្ពុជាអស់រយៈពេលប្រមាណជាង ១៥ ឆ្នាំមកហើយ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន​ ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។