មូលប្បទានប័ត្រគំរូថ្មី របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

Date: 19 June 2020

អតិថិជនជាទីគោរព!

ធនាគារ ជេ ត្រាស់  រ៉ូយ៉ាល់​​ សូមជម្រាបជូនអតិថិជន​ឱ្យបាន​ជ្រាបថា​  ធនាគារយើងខ្ញុំបានធ្វើការផ្លាស់ប្តូរសៀវភៅមូលប្បទានប័ត្រគំរូថ្មី​​​ និង ​បានផ្តល់ជូនអតិថិជនរបស់ធនាគារ​យើងខ្ញុំសម្រាប់ប្រើប្រាស់ជាបណ្ដើរៗ។

សម្រាប់​អតិថិជន​ទាំងអស់ដែលនៅមានសៀវភៅមូលប្បទានប័ត្រគំរូចាស់ អាចយកទៅធ្វើការផាត់ទាត់​តាមរយៈ​​ ធនាគារជាតិ នៃ ​កម្ពុជា ត្រឹម ​​ថ្ងៃទី ​៣០​ ខែ​​  មិថុនា ឆ្នាំ ២០២០ តែប៉ុណ្ណោះ។

ដោយឡែក ​​នៅតាមបណ្តាញសាខារបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មូលប្បទានប័ត្រគំរូចាស់​ទាំងអស់​ នៅតែអាចបន្តប្រើប្រាស់សម្រាប់ការទូទាត់ ជាធម្មតា រហូតដល់មានការ​ជូនដំណឹងជាថ្មី។

សូម អតិថិជនទាំងអស់ ទទួលនូវការ​គោរពរាប់អានពីថ្នាក់ដឹកនាំ​​ និង​ បុគ្គលិកធនាគារ​​ ជេ​ ត្រាស់ រ៉ូយ៉ាល់។

 

គំរូចាស់

គំរូថ្មី