ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន អឺបេនលែន (Urbanland) សម្រាប់គម្រោងបុរីចន្ទគីរី

28 មិថុនា ២០២១

ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន អឺបេនលែន (Urbanland) សម្រាប់គម្រោងបុរីចន្ទគីរី នាថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។


តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរីចន្ទគីរី នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន ព្រមទាំងអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងនៅការិយាល័យលក់នៃបុរី ចន្ទគីរី ក្រោមអធិបតីភាពរបស់ លោក Toru Myochin នាយកប្រតិបត្ដិ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក កាំង ហុក នាយកគ្រប់គ្រងនៃក្រុមហ៊ុន Urbanland និងមានការចូលរួមពីសំណាក់ លោក ស៊ីសុវត្ថិ វីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង​លោកស្រី ឌៀប លីដា​ នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន Urbanland។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬសេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។