ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសដាក់ឱ្យ ប្រើប្រាស់នូវកម្មវិធី JTRB Authenticator App ដែលមានរួមបញ្ចូលទាំងសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អតិថិជនអាជីវកម្ម និងសាជីវកម្ម

០២ សីហា ២០២១

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធី JTRB Authenticator App ជា​កម្មវិធី​បង្កើត​លេខ​កូដ​សម្ងាត់​ (One-Time Password - OTP) ដែលមាន​សុវត្ថិភាព ភ្ជាប់ទៅ ប្រព័ន្ធប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត JTR Connect ចំពោះអតិថិជនអាជីវកម្ម និងសាជីវកម្ម​​ ដោយអនុលោមតាម ស្តង់ដារ​ផ្ទៀងផ្ទាត់​ពីរ​ជំហា៑ន (Two-Factor Authentication) ដោយដាក់បញ្ចូលការចូលប្រើប្រាស់កម្មវីធីដោយស្វ័យប្រវត្តិ និង​ប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើការស្កេនក្រយៅដៃ ឬផ្ទៃមុខ ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android

ធនាគារយើង ដឹងយ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជនទាក់ទងអំពីសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងភាពងាយស្រួលរបស់អតិថិជនដែលគោលដៅទាំងពីរនេះ មានការលំបាកបញ្ចូលគ្នាកាលពីមុន ប៉ុន្តែយើងបានបង្កើតជូនលោកអ្នក។

ដើម្បីទទួលបានលេខសម្ងាត់ (OTP) លោកអ្នកគ្រាន់តែចុចលើកម្មវិធី JTRB Authenticator App ឬចុចលើសារជូនដំណឹងពីកម្មវិធីតែម្តងប៉ុណ្ណោះ ហើយលេខសម្ងាត់មួយដង (OTP) នឹងបង្ហាញយ៉ាងរហ័សក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លោកអ្នកនឹងទទួលបានសេវាកម្មធនាគារប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព និងងាយស្រួល ពោលគឺការចូលប្រើប្រាស់ និងអនុម័តប្រតិបត្តិការនៅលើប្រព័ន្ធប្រតិបត្តិការអ៊ីនធឺណិត​ JTR Connect  អាចប្រព្រឹត្តិទៅបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ធនាគារយើង ក៏បានធ្វើឱ្យមានភាពប្រសើរនូវតំណពី “សេវាសារ SMS” ទៅជាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដែលជួយកាត់បន្ថយការឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអន្តរការី ដោយធ្វើការបញ្ជូនផ្ទាល់ពីមួយទៅមួយទៅកាន់អតិថិជន ដែលឧស្សាហ៍ធ្វើដំណើរ ឬកំពុងស្ថិតនៅក្រៅប្រទេសដែលមានដូចជា ចិន សឹង្ហបូរី ថៃ  និង វៀតណាម។ ល។ ដូច្នេះអតិថិជននឹងពុំមានផលរំខាន ឬមិនចាំបាច់ប្រើសេវា Roaming សម្រាប់ទទួលសារ លេខសម្ងាត់ (OTP) ទៀតនោះទេ។

កម្មវិធី JTRB Authenticator App មាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android

សូមចូលទៅកាន់គេហទំព័រ https://jtrustroyal.com/kh/corporate/transaction-services/jtrb-authenticator/ ដើម្បីស្វែងយល់បន្ថែម អំពីការតំឡើង និងការប្រើប្រាស់កម្មវិធី។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​មកកាន់ទូរស័ព្ទលេខ +855 23 999 255 រៀងរាល់ម៉ោងធ្វើការរ ឬអ៊ីម៉ែលមកកាន់ BusinessService@jtrustroyal.com