កម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

២ មិថុនា ២០២៣

អ្នកបរិច្ចាគឈាមចំនួន 73 នាក់ រួមទាំងតំណាងម្នាក់មកពីមូលនិធិគន្ធបុប្ផាបានសម្តែងនូវទឹកចិត្តសប្បុរសជូនដល់កុមារតាមរយៈការបរិច្ចាគឈាមក្នុងយុទ្ធនាការ Be A Hero ដែលរៀបចំដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

យុទ្ធនាការនេះមានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១ និងទី២ ខែមិថុនា ស្របនឹងទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោកផងដែរ ប្រព្រឹត្តឡើងនៅ៣ ទីតាំងផ្សេងគ្នារួមមាន មន្ទីរពេទ្យកុមារ គន្ធបុប្ផា រាជធានីភ្នំពេញ និងខេត្តសៀមរាប និងមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង។