ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បង្ហាញការគាំទ្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់២០២២ របស់សមាគមធនាគារកម្ពុជា (ABC)

៣០ តុលា ២០២២

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ ២០២២ ដែលបានរៀបចំឡើងដោយសមាគមធនាគានៅកម្ពុជា (ABC) ស្ថិតនៅទីលានជល់ដំរី ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្ដរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀលក្នុងប្រទេស ដើម្បីជម្រុញការការពារបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមជាអ្នកឧបត្ថម្ភមាស (Gold Sponsor) ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ដោយមានបុគ្គលិកជិះកង់ជាង ១០០ នាក់ចូលរួមផងដែរ។ នេះបញ្ជាក់នូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃកិច្ចការទំនួលខុសត្រូវក្នុងសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់សហគមន៍ ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេស។

ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងធនាគារជាតិនៃកម្ពុជា ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមប្រហែល ៥៥០ នាក់ ដោយយោងតាមតួលេខទទួលបានពីអ្នករៀបចំកម្មវិធី។