ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលពានរង្វាន់ “ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុត ឆ្នាំ២០២២ ” និង​ “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារនៅកម្ពុជា ឆ្នាំ២០២២” ពី International Finance Awards 2022

២៧ កក្កដា​ ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ “ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុត ឆ្នាំ២០២២ ” និង​ “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារនៅកម្ពុជា ឆ្នាំ២០២២” ពី by International Finance Awards 2022 ។
ពានរង្វាន់ “ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុត ឆ្នាំ២០២២ ” បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ ដល់អតិថិជន ស្របតាមបាវចនាប្រតិបត្តិការរបស់យើងគឺ “អតិថិជនជាចម្បង” ។ ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចែករំលែកការសរសើរ និងមតិកែលម្អនានា។ យើងប្តេជ្ញាបន្តផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារជាទីគាប់ចិត្ត ជូនដល់អតិថិជនទាំងអស់ជាមួយនឹងបុគ្គលិកដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។
​ពានរង្វាន់ “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារនៅកម្ពុជា ឆ្នាំ២០២២” គឺជាភស្តុតាងនៃការសន្យាចំពោះបុគ្គលិករបស់យើង ដោយស្របតាមគុណតម្លៃសំខាន់ៗសម្រាប់បុគ្គលិក ចំនួនបី - វប្បធម៌ និងបរិយាកាសការងារ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងតម្លៃតបស្នង និងអត្ថប្រយោជន៍ ដែលមានលក្ខណៈប្រកួតប្រជែង។