ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តំណាងដោយលោក Makoto Kurokawa នាយកប្រតិបត្តិរង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូធានាឥណទាន ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

29 មិថុនា ២០២១

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តំណាងដោយលោក Makoto Kurokawa នាយកប្រតិបត្តិរង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូធានាឥណទាន ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ។

ការចូលរួមរបស់យើងក្នុងគម្រោងធានាឥណទាននេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តការគាំទ្រដល់អតិថិជន ក៏ដូចជាសហគមន៍អាជីវកម្មនៅកម្ពុជា ដោយយើងអាចបង្កើនលទ្ធភាពរបស់អតិថិជនក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់សហគមន៍អាជីវកម្មក្នុងស្រុក គាំទ្រកំណើន និងភាពរីកចម្រើននៃអាជីវកម្មរបស់អតិថិជន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកដែលបណ្តាលមកពីការរាតត្បាតមេរោគ កូវីដ១៩ នេះ។ តាមរយៈភាពជាដៃគូធានាឥណទាននេះ អតិថិជនអាជីវកម្ម អាចទទួលបានកម្ចីអាជីវកម្មដោយប្រើប្រាស់ទ្រព្យបញ្ចាំតិចតួច ឬមិនមានទ្រព្យបញ្ចាំ។