ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមកាយឫទ្ធិនារីកម្ពុជា

០៧​ កុម្ភៈ ២០២៣

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការតម្រង់ទិសការងារ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងផ្តល់ធនធានមនុស្សជាគ្រូបង្គោល សម្រាប់ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ និងជំនួយបច្ចេកទេស សម្រាប់ការតម្រង់ទិសការងារ​ ដល់ក្រុមគោលដៅដែលកំណត់ដោយសមាគម។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមអធិបតីភាពរបស់ លោកស្រី ឆូវ ផល្លី អគ្គស្នងការរង នៃ​ សមាគមកាយឫទ្ធិនារីកម្ពុជា និង លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។