ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក)

២៦ តុលា ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងនៅការិយាល័យធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាក្រោមអធិបតីភាពរបស់ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក និង លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

តាមរយៈភាពជាដៃគូនេះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ នឹងទទួលបានកម្ចីសម្រាប់យកទៅប្រើប្រាស់ក្នុងការស្តារ ឬបើកដំណើរការអាជីវកម្មឡើងវិញ ជាមួយទំហំកម្ចីរហូតដល់ ៦០០.០០០ ដុល្លារអាមេរិក។

ជួបជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈថ្ងៃនេះ ដើម្បីទទួលយកព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៩៥ ៥៥៥ ៦៧១ ឬផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ២៥៥។