ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនដំណឹងថា ធនាគារយើងខ្ញុំ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់គណនីចរន្តសម្រាប់សាជីវកម្ម (គណនីប្រាក់រៀល និងគណនីដុល្លារអាមេរិក) មកនៅត្រឹមខ្ពស់បំផុត ០,៥០% ក្នុងមួយឆ្នាំ..

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនដំណឹងថា ធនាគារយើងខ្ញុំ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់គណនីចរន្តសម្រាប់សាជីវកម្ម​ (គណនីប្រាក់រៀល និងគណនីដុល្លារអាមេរិក) មកនៅត្រឹមខ្ពស់បំផុត,៥០% ក្នុងមួយឆ្នាំ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ ជាមួយគ្នានេះដែរ ថ្លៃសេវាកម្មខាងក្រោមនឹងត្រូវបានលើកលែង សម្រាប់អតិថិជនសាជីវកម្ម ទាំងអស់៖

  • សេវាបង់ថ្លៃភ្លើង
  • សេវាបង់ថ្លៃទឹក
  • សេវាបង់ភាគទានបេឡាជាតិសន្តិសុខសង្គម ប.ស.ស
  • សេវាបង់ពន្ធគយ និងបង់ពន្ធដារ។​

សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ទាក់ទងនឹងការផ្លាស់ប្តូរខាងលើ សូមទំនាក់ទំនងមកកាន់ប្រធានផ្នែកទំនាក់ទំនងរបស់យើង ឬតាមរយៈទូរស័ព្ទលេខ +855 23 999 255 រៀងរាល់ម៉ោងធ្វើការ ឬអ៊ីម៉ែលមកកាន់ BusinessService@jtrustroyal.com