ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ទីតាំងបណ្ដោះអាសន្ន) ចាប់បើកបម្រើសេវាកម្មធនាគារពីថ្ងៃនេះតទៅ!

១៣ មីនា ២០២៣

ស្វាគមន៍ការបើកបម្រើសេវាកម្មធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ទីតាំងបណ្ដោះអាសន្ន) ចាប់ពីថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ២០២៣នេះតទៅ!

ទីតាំងបណ្ដោះអាសន្ននេះត្រូវបានរៀបចំ និងរចនាឡើងដោយរំលេចនូវអត្តសញ្ញាណរបស់ធនាគារ រួមទាំងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសកម្ពុជា ក្បាច់ផ្កាចន្ទន៍ គួបផ្សំជាមួយវប្បធម៌របស់ប្រទេសជប៉ុន។ រចនាបទនេះស្រដៀងទៅនឹងសាខាដែលទើបតែកែលម្អ និងបើកបន្ថែមថ្មីៗ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្នុងគោលបំណងដើម្បីពង្រឹងពាណិជ្ជសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ធនាគារទៅកាន់សាធារណៈជនផងដែរ។

លើសពីនេះផងដែរ អតិថិជននឹងទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារកាន់តែប្រសើរ រួមជាមួយទីតាំងធំទូលាយ និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬសេវាកម្មធនាគារនានា សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់។ សម្រាប់សមាជិក Premier ក៏នឹងទទួលបានសេវាកម្មឯកសិទ្ធីពិសេស ជាមួយបន្ទប់រង់ចាំមានលក្ខណៈឯកជន និងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ជូនដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជនផងដែរ។

សូមអញ្ជើញមកទទួលយកបទពិសោធន៍ និងសេវាកម្មធនាគារ៖

- ម៉ោងប្រតិបត្តិការ៖

៨:០០ ព្រឹក ដល់ ៤:០០ រសៀល​ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ

៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់​ រៀងរាល់ថ្ងៃសៅរ៍

- ទីតាំង៖ អគារ Royal Railway លេខ​១០ មហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្នុងឱកាសនេះផងដែរ លោកអ្នកនឹងមានទទួលបាននូវវត្ថុអនុស្សាវរីយ៍ជាច្រើន នៅពេលដាក់ប្រាក់បញ្ញើបន្ថែម នៅសាខាផ្ទាល់។ ប្រូម៉ូសិនមានសុពលភាពរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។

*លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្ត