សាខាចំនួនពីរបើកដំណើរការពេញលេញជាមួយនឹងរូបរាងថ្មី និងបទពិសោធន៍សេវាកម្មធនាគារកាន់តែប្រសើរ

០៦ មីនា ២០២៣

សាខាខេត្តចំនួនពីររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលមានទីតាំងនៅខេត្តសៀមរាប និងខេត្តព្រះសីហនុត្រូវបានបិទមួយផ្នែកសម្រាប់ជួសជុល និងកែលម្អ កាលពីចុងឆ្នាំ ២០២២ កន្លងមក។ សាខាទាំងពីរបើកបម្រើសេវាកម្មពេញលេញជូនអតិថិជនចាប់ពីថ្ងៃទី ០៦ ខែមីនា និងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។

ជាការកត់សម្គាល់ សាខាទាំងពីរនេះត្រូវបានកែលម្អដោយរំលេចនូវវប្បធម៌ខ្មែរ និងជប៉ុនរួមបញ្ចូលគ្នា។ នេះ គឺជាការប្តេជ្ញាចិត្តមួយរបស់ធនាគារ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែប្រសើរ។សាខាទាំងពីរផ្តល់សេវាកម្មធនាគារយ៉ាងងាយស្រួលសម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់។ បន្ថែមពីលើនេះផងដែរ សាខាទាំងពីររួមមានសេវាធនាគារ Premier ដែលមានបន្ទប់រង់ចាំ និងបន្ទប់ VIP ព្រមទាំងប្រធានផ្នែកទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវដំនោះស្រាយហិរញ្ញវត្ថុជូនអតិថិជនជាមួយនឹងសេវាកម្មឯកសិទ្ធពិសេស។​

សូមអញ្ជើញមកទទួលយកបទពិសោធន៍សេវាកម្មធនាគារក្នុងម៉ោងធ្វើការ៖

សាខាខេត្តសៀមរាប៖

  • ម៉ោងប្រតិបត្តិការ៖

៨:០០ ព្រឹក ដល់ ៤:០០ រសៀល​ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និង

៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់​ រៀងរាល់ថ្ងៃសៅរ៍

  • ទីតាំង៖ អគារលេខ៥៦៦ ៥៦៨ ៥៧០ ផ្លូវទេពវង្ស ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប

សាខាខេត្តព្រះស៊ីហនុ៖

  • ម៉ោងប្រតិបត្តិការ៖ ៨:០០ ព្រឹក ដល់ ៤:០០ រសៀល​ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
  • ទីតាំង៖ផ្ទះលេខ២១៩ ផ្លូវឯករាជ្យ ភូមិភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ក្នុងឱកាសនេះផងដែរ លោកអ្នកនឹងមានទទួលបាននូវវត្ថុអនុស្សាវរីយ៍ជាច្រើន នៅពេលដាក់ប្រាក់បញ្ញើបន្ថែម នៅសាខាផ្ទាល់។ ប្រូម៉ូសិនមានសុពលភាពរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។

*លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្ត