ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បើកសម្ពោធជាផ្លូវការសាខាជ្រោយចង្វារ

បើកដំណើរការសាខាថ្មី ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនក្នុងតំបន់

១៣ មិថុនា ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការសាខាថ្មីរបស់ខ្លួន គឺសាខាជ្រោយចង្វារ ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ក៏ដូចជាបម្រើសេវាកម្មធនាគារ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 6A

ការពង្រីកបណ្តាញសាខានេះ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មធនាគារដែលកំពុងមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនអតិថិជនរបស់យើងនូវបរិយាកាសដែលមានផាសុកភាព និងប្រកបដោយទំនុកចិត្តសម្រាប់បំពេញប្រតិតបត្តិការធនាគារ ដែលផ្តល់ជូនដោយបុគ្គលិកដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់។ ភាពសម្បូរបែបនៃផលិតផល និងសេវាកម្មធនាគារ ក៏ជាហេតុផលជម្រុញឱ្យមានការពង្រីកសាខាបន្ថែម ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបុគ្គល​ អាជីវកម្ម និងសាជីវកម្ម។

លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ធនាគារ បាននឹងកំពុងបន្តពង្រីកខ្លួន តាមរយៈការវិនិយោគបន្ថែមទៅលើសេវាកម្មគ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនឱ្យបានកាន់តែប្រសើរ។ ធនាគាររបស់យើង ប្រតិបត្តិ​ដោយផ្តោតការយកចិត្តទុកដាក់លើអតិថិជនជាចម្បង។ ហើយធនាគារ ក៏នឹងបន្តវិនិយោគលើបណ្តាញសាខា តាមរយៈការពង្រីកសាខាថ្មីបន្ថែមទៀត ព្រមទាំងកែលម្អសាខាដែលមានស្រាប់នៅទូទាំងប្រទេសផងដែរ។”

រចនាបទផ្នែកខាងក្រៅ និងខាងក្នុងនៃសាខាជ្រោយចង្វារ មានភាពដូចគ្នាទៅនឹងសាខាថ្មីៗចុងក្រោយរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលរចនាឡើងស្របនឹងអត្តសញ្ញាណរបស់ធនាគារ ក៏ដូចជាដើម្បីពង្រឹងពាណិជ្ជសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ធនាគារទៅកាន់សាធារណៈជនផងដែរ។ សាខាជ្រោយចង្វារ បើកដំណើរការចាប់ពី ម៉ោង៨:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច រៀងរាល់ថ្ងៃធ្វើការ និងពី ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃសៅរ៍

ក្នុងឱកាសបើកដំណើរការសាខាថ្មីរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាជ្រោយចង្វារ ​អតិថិជនទាំងអស់នឹងមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ការបើកគណនីសន្សំណាមួយនៅសាខាថ្មីនេះ ផងដែរ។ ការផ្ដល់ជូននេះមានរហូតដល់រង្វាន់អស់ពីស្ដុក។