ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមគាំទ្រវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ឆ្នាំ ២០២៣

១៤ កញ្ញា ២០២៣

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានកិត្តិយសបានចូលរួមគាំទ្រ ជា Silver Sponsor នៃវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ឆ្នាំ ២០២៣ ក្រោមប្រធានបទ “មូលដ្ឋានគ្រឹះនៃវិស័យធនាគារហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា” ជូនដល់អ្នកសារព័ត៌មានប្រមាណជាង៤០ ស្ថាប័នផ្សេងគ្នា។

ការគាំទ្រនេះជាផ្នែកមួយនៃការលើកកម្ពស់ និងជម្រុញនូវចំណេះដឹងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់អ្នកសារព័ត៌មានដើម្បីធានាបាននូវការផ្សព្វផ្សាយជាប្រយោជន៍ជូនដល់សាធារណជន ជាពិសេសក្នុងការគ្រប់គ្រង ចាត់ចែងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្ដាលរយៈពេល ៣ខែ ត្រូវបានបញ្ចប់យ៉ាងជោគជ័យក្រោមការរៀបចំឡើងដោយសមាគមចំនួន បី រួមមាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមធានារ៉ាប់រងកម្ពុជា (IAC) ព្រមទាំងក្លឹបអ្នកកាសែតកម្ពុជា (CCJ)។