ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុនវីឌូស៊ែរ ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្ម

២៩ កុម្ភៈ ២០២៤

ធនាគារ ជេ​​ ត្រាស់ រ៉ូយ៉ាល់ និង​ក្រុមហ៊ុនវីឌូស៊ែរ បានប្រកាសកិច្ចសហការភាពដៃគូអាជីវកម្ម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលរបស់ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់។
ភាពជាដៃគូនេះមានគោលបំណង តភ្ជាប់សិស្សានុសិស្សក្នុងស្រុកជាមួយឱកាសសិក្សានៅក្រៅប្រទេស តាមរយៈការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់មាតាបិតាសិស្សដើម្បីភាពជោគជ័យក្នុងការសិក្សារបស់កូនៗពួកគាត់។