អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលលិខិតថ្លែងអំណរគុណពីសំណាក់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

8 កក្កដា ២០២១

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលលិខិតថ្លែងអំណរគុណពីសំណាក់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ថវិកាដែល អ្នកឧកញ៉ា និងលោកជំទាវ បានបរិច្ចាគចំនួន ៣.០០០.០០០ (បីលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការដែលរាជរដ្ឋាភិបាលកំពុងតែចាត់ ដើម្បីការពារនិង សង្គ្រោះអាយុជីវិតនៃប្រជាជនកម្ពុជា។


ចាប់តាំងពីការចាប់ផ្តើមយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ អ្នកឧកញ៉ា និងលោកជំទាវ តែងតែបានបន្តគាំទ្រ និងឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានា ក្រុមគ្រូពេទ្យ និងសមាគមនានា ដើម្បីជាការចូលរួមចំណែកក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជា។

អានបន្ថែមតាមរយៈ៖ http://cnc.com.kh/detail/news/20938