កាលពីពេលថ្មីៗនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានធ្វើការអញ្ជើញ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានរបស់សមាជិកា “សមាគមសហគ្រិនស្ត្រីកម្ពុជា” ដែលបានមកទស្សនកិច្ចនៅការិយាល័យកណ្ដាលរបស់ធនាគារ។

ស្របគ្នានេះដែរ អ្នកតំណាងពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារទៅដល់សហគ្រិនស្ត្រីដែលបានចូលរួម។ ជំនួប និងទសន្សកិច្ចនេះ សបញ្ជាក់អំពីការគាំទ្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចំពោះសហគ្រិន ឬម្ចាស់អាជីវកម្មដែលជាស្ត្រីនៅក្នុងប្រទេសកម្ពុជា ក្រោមរូបភាពជាដៃគូ និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ។