ទាំងអស់គ្នាដើម្បីទម្លាប់ល្អតាមរយៈការចែករំលែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទ្រមូងជ្រំ​

២៣ កុម្ភៈ ២០២៤

ទាំងអស់គ្នាដើម្បីទម្លាប់ល្អតាមរយៈការចែករំលែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទ្រមូងជ្រំ​ ដែលស្ថិតនៅក្នុងខេត្ត កំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សកម្មភាពនេះរៀបចំឡើងស្របនឹងរបៀបវារៈនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។

សម្ភារៈសិក្សា កាតាបស្ពាយ ធ្នើសៀវភៅ និងសៀវភៅអំណាន បានប្រគល់ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សសរុបចំនួន ១៦៣នាក់ និងសាលាផងដែរ។ សម្ភារៈសិក្សាទាំងនេះអាចប្រើប្រាស់បានទាំងសកម្មភាពកម្មវិធីសិក្សា និងក្រៅសិក្សាបន្ថែមទៀត ដែលនេះនឹងរួមចំណែកជាធនធានមិនអាចកាត់ថ្លៃបាន ដើម្បីបង្កើនបទពិសោធសិក្សាសម្រាប់សិស្សានុសិស្ស។ ការបរិច្ចាកនេះគឺជាសក្ខីភាពមួយចំពោះសារៈសំខាន់នៃការវិនិយោគក្នុងវិស័យអប់រំ  និងធានាថាសិស្សានុសិស្សមានលទ្ធភាពទទួលបានធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។

សម្ភារៈសិក្សាដែលបានប្រគល់ជូនទៅសិស្សានុសិស្ស និងសាលាជាការរួមចំណែករបស់ធនាគារ ព្រមទាំងបុគ្គលិកផងដែរ។ ទង្វើសប្បុរសធម៌នេះ ប្រាកដណាស់ថានឹងមានឥទ្ធិពលយ៉ាងសំខាន់លើដំណើរសិក្សារបស់សិស្ស និងរួមចំណែកដល់ភាពជោគជ័យទាំងមូលរបស់សាលា។