ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាទឹកថ្លា បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២

២៣​ ឧសភា ២០២២

ស្វាគមន៍ការបើកដំណើរការឡើងវិញ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាទឹកថ្លា!

ចាប់ពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាទឹកថ្លា នឹងបើកទទួលស្វាគមន៍អតិថិជនទាំងអស់ជាមួយរូបរាងថ្មី និងបទពិសោធន៍ធនាគារកាន់តែប្រសើរ។ ម៉ោងប្រតិបត្តិការចាប់ពី៨:០០ ព្រឹក ដល់ ៤:០០ រសៀល​ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ

ក្នុងឱកាសបើកដំណើរការឡើងវិញសាខា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាទឹកថ្លា​ លោកអ្នកនឹងមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន សម្រាប់ការធ្វើការបើកគណនីថ្មី និងប្រតិបត្តិការដាក់ប្រាក់បញ្ញើ នៅសាខាទឹកថ្លា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ 023 999 000។

*លក្ខខណ្ឌផ្សេងៗទៀតត្រូវបានអនុវត្ត