ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការ“គណនីសន្សំខ្នាតតូច” ដើម្បីជួយដល់ប្រជាជនកម្ពុជាគ្រប់រូបអាចបើកគណនីធនាគារបាន

១១ ឧសភា ឆ្នាំ ២០២០

ឥឡូវនេះលោក​អ្នកអាចបើកគណនីសន្សំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីងនិងភ្នាក់ងារវីងទូទាំងប្រទេស។

ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បានចាប់ដៃគូសហការដើម្បីផ្ដល់ជូននូវផលិតផលថ្មីដំបូងបំផុតមួយ ដែលអនុញ្ញាតអោយអតិថិជន បើកគណនីសន្សំដែលមានការប្រាក់ខ្ពស់ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដោយចំណាយ​ពេលត្រឹមតែប៉ុន្មាននាទី​ប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាច​ធ្វើប្រតិបត្តការតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ងាយៗ។​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុតនៅគ្រប់ស្ថានការទាំងអស់នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់​សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។​ ផលិតផលរបស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយ​នេះ ត្រូវបានបង្កើតឡើងដោយផ្តោតជាពិសេសលើអតិធិជនរបស់វីងដែលមិនមានគណនីធនាគារក្នុងប្រទេសកម្ពុជា។ ពួកគេអាចចាប់ផ្តើមមានគណនីសន្សំធនាគារជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះនឹងអនុញ្ញាតឲ្យអតិធិជនរបស់វីងអាចទទួលបានផលប្រយោជន៍ដ៏ច្រើនពីគណនីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សុវត្តិភាព និងភាពងាយស្រួល»។

ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារទូទាត់ប្រាក់តាមរយៈស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយ​​គ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូចរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាចធ្វើប្រតិបត្តការបានគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈកម្មវិធីស្មាតហ្វូនវីង។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជិនដែលដាក់ប្រាក់បញ្ញើទៅក្នុងគណនីសន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ១,៣៥ ភាគរយ ក្នុងមួយឆ្នាំ។

ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះ រឹតតែមានភាពងាយស្រួលជាទីបំផុត។ អតិថិជនរបស់វីង គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីង នៅទូរស័ព្ទដៃរបស់ពួកគាត់ រួចចូលទៅកាន់ប៊ូតុង ផលិតផលសន្សំ និងជ្រើសរើសចំនួនទឹកប្រាក់បញ្ញើដែលចង់បានជាការស្រេច។ សមតុល្យអប្បបរមាគឺត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះ។ ភ្លាមៗនោះគណនីសន្សំរបស់ពួកគាត់នឹងចាប់ផ្ដើមទទួលបានការប្រាក់ផងដែរ។​ ពួកគាត់ក៏អាចដកប្រាក់សន្សំនេះចេញគ្រប់ពេល ដោយគ្រាន់តែផ្ទេរវាទៅគណនីវីងរបស់ពួកគាត់វិញ ហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំប្រទេស។ ការផ្ទេរប្រាក់ទៅមករវាង​គណនីវីងនិងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើឡើងបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស។

លោក Toru Myochin នាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុមានប្រកបដោយគុណភាពខ្ពស់ និងត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាឯកសិទ្ធរបស់យើង ដែលបានសហការជាមួយ ធនាគារឯកទេសវីង ទៅលើការផ្ដល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយនេះ ដែលមានជាលើកដំបូងបង្អស់នៅលើទីផ្សារ។

ផលិតផលរបស់ធនគារឯកទេសវីង ដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះ ត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ស្ថិតក្រោមការបណ្ដាក់ទុនរួមពីសំណាក់ក្រុមហ៊ុន J Trust Group (ដែលមានទីតាំងនៅទីក្រុងតូក្យូ) និងក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានទស្សនៈវិស័យហិរញ្ញវត្ថុដូចគ្នាទៅនឹង ធនាគារឯកទេសវីង ព្រមទាំងចក្ខុវិស័យក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជាគ្រប់រូប នូវសេវាកម្មដ៏មានភាពងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់អោយកាន់តែប្រសើរ។

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់៖

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា នៅក្នុងខែសីហា ឆ្នាំ ២០១៩ ក្រោយពីបានទិញភាគហ៊ុនមួយចំណែកធំពីអតីតធនាគារ ANZ Royal។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅប្រទេសកម្ពុជា។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.