ឥណទានសម្រាប់គម្រោងសហហិរញ្ញប្បទាន ស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

១៦​ វិច្ឆិកា ២០២២

ការផ្តល់ជូនពិសេសសម្រាប់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍!

ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម អាចទទួលបានកម្ចីអាជីវកម្មជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រហូតដល់ 600,000 ដុល្លារអាមេរិក សម្រាប់ការស្ដារ ឬបើកដំណើរការឡើងវិញនូវអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដទៃទៀត។

លក្ខណៈពិសេស៖

  • ទឹកប្រាក់កម្ចី រហូតដល់ 600,000 ដុល្លារអាមេរិក (ឬស្មើនឹងប្រាក់រៀល)
  • អត្រាការប្រាក់ 6.50% ក្នុងមួយឆ្នាំ
  • រយៈពេលកម្ចី រហូតដល់ 8 ឆ្នាំ
  • រយៈពេលអនុគ្រោះ រហូតដល់ 24 ខែ (បង់តែការប្រាក់ប៉ុណ្ណោះ)


លក្ខខណ្ឌ៖

  • សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលត្រូវការដើមទុន ឬ​ហិរញ្ញវត្ថុសម្រាប់ចំណាយ (ជួសជុល និង/ឬបញ្ចប់គម្រោងដែលកំពុងសាងសង់មុនខែមិថុនា ឆ្នាំ ២០២១ និងត្រៀមដំណើរការ
  • ប្រភេទអាជិវកម្ម៖ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និងសេវាកម្មផ្សេងទៀតដែលក្នុងវិស័យទេសចរណ៍។

ស្នើរសុំកម្ចីឥឡូវនេះ!

ជួបជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈថ្ងៃនេះ ដើម្បីទទួលយកព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៩៥ ៥៥៥ ៦៧១ (Telegram) ឬផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ២៥៥ (ម៉ោងធ្វើការ)។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត