គោលនយោបាយព័ត៌មានផ្ទាល់ខ្លួនរបស់យើង ពន្យល់អំពីវិធីសាស្ត្រដែលយើងគ្រប់គ្រង និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ គោលនយោបាយនេះក៏រៀបរាប់អំពីវិធីសាស្ត្រដែលលោកអ្នកអាច​ចូលប្រើ និងធ្វើការកែតម្រូវព័ត៌មានរបស់លោកអ្នកដែលធនាគារ J Trust Royal គ្រប់គ្រង និងវិធីសាស្ត្រដែល​លោកអ្នកអាចធ្វើការតវ៉ាចំពោះការអនុវត្តគោនយោបាយព័ត៌មានផ្ទាល់ខ្លួនរបស់ធនាគារ J Trust Royal បានផងដែរ។

ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយ ឬចង់បានព័ត៌មានបន្ថែមអំពីគោលនយោបាយឯកជនភាពរបស់ធនាគារ J Trust Royal សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

លោកអ្នកក៏អាចមើលទំព័រអំពីបញ្ហាសន្ដិសុខផងដែរសម្រាប់ជាព័ត៌មានបន្ថែមអំពីវិធានការដែលយើង​អនុវត្តដើម្បីរក្សាទុកទិន្នន័យផ្ទាល់ខ្លួន និងប្រាក់របស់លោកអ្នកឱ្យមានសុវត្ថិភាព។

ធនាគារ J Trust Royal ប្រមូលព័ត៌មានផ្ទាល់ខ្លួនភាគច្រើនដោយផ្ទាល់ពីលោកអ្នក។ ឧទាហរណ៍ លោកអ្នកផ្ដល់ព័ត៌មានរបស់ខ្លួនឱ្យយើងខ្ញុំ នៅពេលដែលលោកអ្នកបើកគណនី បំពេញពាក្យស្នើសុំ ពិភាក្សាជាមួយយើងតាមខ្សែទូរសព្ទ ផ្ញើលិខិតមកកាន់យើង ប្រើវែបសាយត៍យើង ឬអញ្ជើញមកកាន់សាខាធនាគារ។

ធនាគារ J Trust Royal ក៏អាចប្រមូលព័ត៌មានរបស់អ្នកដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ​រួមទាំងព័ត៌មានចេញពីសៀវភៅទូរសព្ទ បញ្ជីបោះឆ្នោត ឬវែបសាយត៍ផ្សេងទៀតផងដែរ។

ពេលខ្លះ ធនាគារ J Trust Royal អាចនឹងស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីភាគីទីបី។ ឧទាហរណ៍ ធនាគារ J Trust Royal អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពី៖

  • អង្គភាពរៀបចំរបាយការណ៍ឥណទាន ប្រសិនបើយើងស្នើសុំរបាយការណ៍អំពីប្រវត្តិឥណទានរបស់លោកអ្នក
  • ក្រុមហ៊ុនផ្ដល់សេវាឥណទានផ្សេងទៀត ប្រសិនបើយើងស្នើសុំព័ត៌មានពីពួកគេអំពីផលិតផលដែលខ្លួន​ផ្ដល់ជូនលោកអ្នក។
  • ស្ថាប័នដែលធនាគារ J Trust Royal បានរៀបចំ ដើម្បីរួមគ្នាផ្ដល់ផលិតផល និង/ឬដោយយោងតាមការចែករំលែកព័ត៌មានសម្រាប់ការធ្វើទីផ្សារក្នុងការផ្ដល់ផលិតផល ឬសេវាកម្មដល់​លោកអ្នក និង/ឬលើកកម្ពស់ផលិតផល ឬសេវាកម្ម។
  • ការធ្វើទីផ្សារក្រុមហ៊ុន ប្រសិនបើយើងត្រូវការព័ត៌មានទំនាក់ទំនង ដើម្បីជូនដំណឹងដល់សាធារណជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារ J Trust Royal ដែលអាចឱ្យពួកគេចាប់អារម្មណ៍ និង
  • ឈ្មួញកណ្ដាល និងភាគីផ្សេងទៀតដែលបានណែនាំលោកអ្នកមកកាន់ធនាគារ J Trust Royal។

ធនាគារ J Trust Royal ក៏អាចប្រមូលព័ត៌មានអំពីវិធីសាស្ត្រដែលអ្នកប្រើប្រាស់វែបសាយត៍របស់ធនាគារ J Trust Royal និងវែបសាយត៍ផ្សេងទៀត ដើម្បីជួយយើងឱ្យកែសម្រួលសេវាកម្មកាន់តែល្អសម្រាប់លោកអ្នក។ ឧទាហរណ៍ ធនាគារ J Trust Royal អាចធ្វើការងារទាំងនេះបាន នៅពេលដែលលោកអ្នកចុចលើតំណភ្ជាប់ពីវែបសាយត៍ធនាគារ J Trust Royal ឬចូលទៅកាន់វែបសាយត៍ដែលបង្ហាញពីការផ្សព្វផ្សាយរបស់ធនាគារ J Trust Royal។ ជាធម្មតា ព័ត៌មានដែលធនាគារ J Trust Royal ប្រមូលបានតាមវិធីនេះ គឺជា​ព័ត៌មានទូទៅដែលទទួលបានពីប្រព័ន្ធផ្ទុកទិន្នន័យកម្មវិធី cookies តែប៉ុណ្ណោះ និងមិនកំណត់អត្តសញ្ញាណលោកអ្នកឡើយ។ ប្រសិនបើធនាគារ J Trust Royal កំណត់អត្តសញ្ញាណលោកអ្នកបានដោយប្រើប្រាស់ព័ត៌មាននោះ (ឧទាហរណ៍ ប្រសិនបើលោកអ្នកចូលទៅប្រើប្រាស់សេវាតាមអ៊ីនធឺណិតរបស់ធនាគារ J Trust Royal) ការប្រើប្រាស់ ឬការបញ្ចេញព័ត៌មាននោះនឹងត្រូវអនុវត្តតាមគោលនយោបាយឯកជនភាពនេះ។

ធនាគារ J Trust Royal អាចប្រមូលព័ត៌មានពីអ្នក ដោយសារយើងត្រូវបានតម្រូវ ឬអនុញ្ញាតដោយច្បាប់កម្ពុជា ឬដីការបង្គាប់របស់តុលាការដើម្បីប្រមូលព័ត៌មាននោះ។ យើងនឹងជូនដំណឹងលោកអ្នក ប្រសិនបើការប្រមូលព័ត៌មានទាំងនោះ គឺជាការតម្រូវ ឬការអនុញ្ញាតដោយច្បាប់ និងផ្ដល់ជូនព័ត៌មានលម្អិតអំពីច្បាប់ ដីការបង្គាប់របស់តុលាការជូនលោកអ្នកផងដែរ។

ឧទាហរណ៍ នៅពេលលោកអ្នកបើកគណនីប្រាក់បញ្ញើ ធនាគារ J Trust Royal ត្រូវតម្រូវឱ្យបុគ្គលិកខ្លួនប្រមូល​ព័ត៌មានជាក់លាក់អំពីអ្នកដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ ដូចជាប័ណ្ណបើកបរ ឬព័ត៌មានលម្អិតក្នុងលិខិតឆ្លងដែនរបស់លោកអ្នក។ នេះគឺជាការតម្រូវដោយច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ2007។ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មមាត្រា 3 មាត្រា 29 និងមាត្រា 30 ស្ដីពីការប្រឆាំងកាសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ2013 និងប្រកាសស្ដីពីការប្រឆាំងកាសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ2008។ ធនាគារ J Trust Royal អាចប្រមូល​ព័ត៌មានដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក សូម្បីតែនៅក្នុងស្ថានភាពមានកម្រិតលើការប្រមូលព័ត៌មាននោះមិនត្រូវបានអនុញ្ញាតដោយច្បាប់ក្ដី។

ធនាគារ J Trust Royal ក៏ត្រូវបានតម្រូវឱ្យសាកសួរអំពីស្ថានភាពពន្ធលើលំនៅដ្ឋានដោយយោងតាមកិច្ចព្រមព្រៀងចែករំលែកព័ត៌មានពន្ធដារដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាមួយបណ្ដាប្រទេសផ្សេងទៀត។ ឧទាហរណ៍ សន្ធិសញ្ញាពន្ធដាររវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកបានបង្កើតឡើងដោយយោងតាមច្បាប់សហរដ្ឋអាមេរិក (ច្បាប់ស្ដីពីការអនុវត្តការយកពន្ធលើគណនីបរទេស) តម្រូវឱ្យធនាគារ J Trust Royal ធ្វើការសាកសួរម្ចាស់គណនីមួយចំនួនថាតើពួកគេគឺជាពលរដ្ឋអាមេរិក ឬនិវាសជនជាប់ពន្ធអាមេរិក នៅពេលដែលពួកគេបើកគណនី។ ប្រសិនបើលោកអ្នកគឺជានិវាសជនជាប់ពន្ធនៃប្រទេសមួយទៀត សន្ធិសញ្ញា ឬច្បាប់ពាក់ព័ន្ធអាចតម្រូវឱ្យយើងធ្វើការប្រមូលលេខអត្តសញ្ញាណសារពើពន្ធបរទេស​ដែលពាក់ព័ន្ធរបស់លោកអ្នក។

ធនាគារ J Trust Royal អាចចាំបាច់ត្រូវបញ្ចេញព័ត៌មានរបស់លោកអ្នករួមទាំងព័ត៌មានដែលយើងទទួលបានតាមប្រព័ន្ធរបាយការណ៍ឥណទានជូនដល់ស្ថាប័ននៅក្រៅប្រទេស។

មូលហេតុទូទៅបំផុតដែលធនាគារ J Trust Royal បញ្ចេញព័ត៌មានទៅក្រៅប្រទេសគឺដោយសារយើងប្រើប្រាស់ក្រុមហ៊ុនផ្ដល់សេវាកម្មដើម្បីបំពេញមុខងារមួយចំនួនជំនួសឱ្យយើង ហើយក្រុមហ៊ុនផ្ដល់​សេវាកម្មមួយចំនួនស្ថិតនៅក្រៅប្រទេស។ យើងអាចបញ្ចេញព័ត៌មានរបស់លោកអ្នកដល់ស្ថាប័នទាំងនោះបាន លុះត្រាតែមានការចាំបាច់ពាក់ព័ន្ធនឹងសេវាកម្មដែលពួកគេផ្ដល់ជូនធនាគារ J Trust Royal ប៉ុណ្ណោះ។ សម្រាប់ផ្នែកជាច្រើន ក្រុមហ៊ុនផ្ដល់សេវាកម្មទាំងនេះគឺជាអង្គភាពពាក់ព័ន្ធរបស់ធនាគារ J Trust Royal ដែលបំពេញមុខងារបច្ចេកវិទ្យា ប្រតិបត្តិការ និងផ្ដល់សេវាអតិថិជនសម្រាប់ធនាគារ J Trust Royal ។

ធនាគារ J Trust Royal ក៏អាចប្រើក្រុមហ៊ុនផ្ដល់សេវាក្រៅប្រទេសផ្សេងទៀតដើម្បីជួយផ្ដល់ផលិតផល និងសេវាកម្មជូនលោកអ្នក ឬកំណត់រកមធ្យោបាយក្នុងការកែលម្អសេវាកម្មរបស់យើងជូនលោកអ្នកផងដែរ។

នៅក្នុងស្ថានភាពមួយចំនួន លក្ខណៈផលិតផល ឬសេវាកម្មដែលលោកអ្នកស្នើសុំ អាចតម្រូវឱ្យធនាគារ J Trust Royal ធ្វើការបញ្ចេញព័ត៌មានរបស់លោកអ្នកនៅក្រៅប្រទេស និងបណ្ដាប្រទេសដែលយើង​អាចបញ្ចេញព័ត៌មានរបស់លោកអ្នកបាននឹងអាស្រ័យលើស្ថានភាពជាក់លាក់ណាមួយនោះ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកស្នើសុំផ្ទេរប្រាក់ទៅកាន់គណនីក្រៅប្រទេសដោយប្រើការផ្ទេរប្រាក់ នោះធនាគារ J Trust Royal នឹងត្រូវតម្រូវឱ្យធ្វើការបញ្ចេញព័ត៌មានរបស់អ្នកទៅកាន់ធនាគារក្រៅ​ប្រទេសមួយ ឬច្រើនដែលពាក់ព័ន្ធក្នុងការធ្វើការទូទាត់ប្រាក់នោះ។ ទីតាំងធនាគារទាំងនោះគឺអាស្រ័យទៅលើទីកន្លែងដែលលោកអ្នកចង់ផ្ញើប្រាក់របស់ខ្លួនទៅនោះ។

ប្រសិនបើអ្នកដាក់ពាក្យស្នើសុំផលិតផលណាមួយពីធនាគារ J Trust Royal យើងអាចស្នើសុំរបាយការណ៍​ឥណទានពីអង្គភាពរបាយការណ៍ឥណទាន។ របាយការណ៍ឥណទានទាំងនោះមានព័ត៌មានដែលអាចជួយដល់យើងក្នុងការវាយតម្លៃពាក្យស្នើសុំរបស់លោកអ្នក រួមទាំងព័ត៌មានអំពីប្រវត្តិឥណទាន​របស់លោកអ្នកជាមួយអ្នកផ្ដល់សេវាឥណទានផ្សេងទៀត។ អង្គភាពរៀបចំរបាយការណ៍ឥណទានអាចផ្ដល់​របាយការណ៍ឥណទានជូនអ្នកផ្ដល់សេវាឥណទានក្នុងស្ថានភាពជាក់លាក់ណាមួយ ដូចជាពេលដែលអតិថិជនណាម្នាក់ធ្វើការដាក់ពាក្យស្នើសុំឥណទាន ឬនៅពេលដែលអ្នកផ្ដល់សេវាឥណទានកំពុង​ស្វែងរកជំនួយពីនរណាម្នាក់ដើម្បីកុំឱ្យមានកំហុសលើឥណទានរបស់ពួកគេ។ របាយការណ៍ឥណទាននេះត្រូវបានរៀបចំដើម្បីជួយដល់អ្នកផ្ដល់សេវាឥណទានក្នុងការវាយតម្លៃឱ្យបានត្រឹមត្រូវលើសមត្ថភាពសងឥណទានមកវិញរបស់អតិថិជនម្នាក់ៗ។

ដើម្បីស្នើសុំរបាយការណ៍ ធនាគារ J Trust Royal នឹងផ្ដល់ព័ត៌មានដែលកំណត់អត្តសញ្ញាណលោកអ្នក និងព័ត៌មានអំពីពាក្យសុំរបស់លោកអ្នកដោយក្នុងនោះរួមមានប្រភេទ និងទឹកប្រាក់ឥណទានដែលអ្នកនឹងដាក់ស្នើសុំ។

ធនាគារ J Trust Royal អាចស្នើសុំរបាយការណ៍នោះសម្រាប់ការដាក់ពាក្យសុំឥណទានអ្នកប្រើប្រាស់ ឬឥណទានពាណិជ្ជកម្ម។

ធនាគារ J Trust Royal ក៏បញ្ចេញព័ត៌មានអំពីលោកអ្នកជូនអង្គភាពរៀបចំរបាយការណ៍ឥណទានដែលអាចដាក់បញ្ចូលទៅក្នុងរបាយការណ៍ដែលផ្ដល់ឱ្យអ្នកផ្ដល់ឥណទានផ្សេងទៀត។

អង្គភាពរៀបចំរបាយការណ៍ឥណទាន

ការិយាល័យឥណទានកម្ពុជា
ទូរសព្ទលេខ៖ (855) 23 999 006
អ៊ីមែល៖

វែបសាយត៍៖   https://www.creditbureau.com.kh/contact-us/

ប្រសិនបើលោកអ្នកចង់អានគោលនយោបាយ លោកអ្នកអាចចុចលើតំណភ្ជាប់ដែលផ្ដល់ជូននៅខាងលើ។ ប្រសិនបើលោកអ្នកចង់បានព័ត៌មានបន្ថែមអំពីរបៀបដែលពួកគេគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក លោកអ្នកអាចទាក់ទងទៅកាន់ពួកគេដោយផ្ទាល់។

ធនាគារ J Trust Royal អាចបញ្ចេញព័ត៌មានមួយចំនួនខាងក្រោមអំពីឥណទានរបស់លោកអ្នកជូនអង្គភាព​រៀបចំរបាយការណ៍ឥណទាន៖

  • ដែលធនាគារ J Trust Royal ផ្ដល់ឥណទានជូនលោកអ្នក
  • ប្រភេទឥណទានដែលអ្នកប្រើប្រាស់
  • ចំនួនឥណទានដែលបានផ្ដល់ជូនលោកអ្នក និង
  • នៅពេលបើក និងបិទគណនីឥណទានរបស់អ្នក។

យើងក៏អាចបង្ហាញព័ត៌មានអំពីវិធីសាស្ត្រដែលលោកអ្នកសងឥណទានរបស់អ្នកផងដែរ។ ប្រសិនបើលោកអ្នកមិន​ធ្វើការសងតាមឥណទានរបស់ខ្លួនទេ ឬលោកអ្នកមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន នោះធនាគារ J Trust Royal អាចរាយការណ៍អំពីព័ត៌មាននេះទៅកាន់អង្គភាពរៀបចំរបាយការណ៍ឥណទាន។ ដូចគ្នានេះដែរ ធនាគារ J Trust Royal នឹងជូនដំណឹងដល់អង្គភាពរៀបចំរបាយការណ៍ឥណទាន ប្រសិនបើលោកអ្នកធ្វើការសងបាន​ទាន់ពេលវេលា ឬប្រសិនបើលោកអ្នកបានធ្វើការកែតម្រូវកំហុសនោះ។

យើងក៏អាចប្រាប់អង្គភាពរបាយការណ៍ឥណទានផងដែរ ប្រសិនបើយើងសង្ស័យថាលោកអ្នកបានបំពានធ្ងន់ធ្ងរទៅលើឥណទាន (ឧទាហរណ៍ ប្រសិនបើលោកអ្នកទទួល ឬព្យាយាមទទួលឥណទានដោយក្លែងបន្លំ ឬលោកអ្នកព្យាយាមបំពានកាតព្វកិច្ចសងឥណទានដោយចេតនា)។

ទីផ្សារ

ក្នុងនាមជាផ្ដល់សេវាកម្មរបស់ធនាគារ J Trust Royal ជូនលោកអ្នក យើងអាចកំណត់ផលិតផល ឬសេវាកម្មដែលមានស្រាប់ ឬថ្មីដែលអាចផ្ដល់អត្ថប្រយោជន៍ដល់លោកអ្នក។ សម្រាប់ផលិតផលមួយចំនួន ធនាគារ J Trust Royal អាចស្នើសុំឱ្យអង្គភាពរបាយការណ៍ឥណទានដើម្បីប្រើព័ត៌មានដែលខ្លួនមាន ដើម្បីកំណត់អត្តសញ្ញាណអតិថិជនម្នាក់ៗដែលមានសិទ្ធិទទួលបានទីផ្សារពីធនាគារ J Trust Royal។ ប្រសិនបើលោកអ្នកមានសិទ្ធិ លោកអ្នកអាចនឹងទទួលបានលិខិតផ្ដល់ជូនជំនួសឱ្យយើង។ លោកអ្នកគប្បីទាក់ទងទៅកាន់អង្គភាពរបាយការណ៍ឥណទានដោយផ្ទាល់ ប្រសិនបើលោកអ្នកមិនចង់ឱ្យអង្គភាពនោះប្រើប្រាស់ព័ត៌មានរបស់លោកអ្នកតាមវិធីនោះ។

ពីមួយពេលទៅមួយពេល ធនាគារ J Trust Royal អាចនឹងទាក់ទងទៅលោកអ្នក ដើម្បីជូនដំណឹងអំពីផលិតផល និងសេវាកម្មចាស់ ឬផលិតផលថ្មីណាមួយដែលអាចផ្ដល់អត្ថប្រយោជន៍ដល់លោកអ្នក។ យើងនឹងមិនប្រើប្រាស់ព័ត៌មានដែល​យើងទទួលបានតាមប្រព័ន្ធរបាយការណ៍ឥណទានសម្រាប់គោលបំណងនេះឡើយ។

ការចូលមើលព័ត៌មានរបស់អ្នក ការស្នើសុំកែតម្រូវ និងការធ្វើការតវ៉ា។

យើងគ្រប់គ្រងព័ត៌មានដែលយើងទទួលបានអំពីលោកអ្នកពីអង្គភាពរបាយការណ៍ឥណទានតាម​របៀបដូចគ្នាដែលយើងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនទាំងអស់ផ្សេងទៀតអំពីលោកអ្នកផងដែរ។

សូមអានគោលនយោបាយព័ត៌មានផ្ទាល់ខ្លួនរបស់យើងសម្រាប់ជាព័ត៌មានបន្ថែមអំពីវិធីសាស្ត្រក្នុងការគ្រប់គ្រងព័ត៌មានរបស់លោកអ្នក វិធីសាស្ត្រស្នើសុំការកែតម្រូវព័ត៌មាន និងរបៀបដែលលោកអ្នកអាចដាក់ពាក្យតវ៉ា ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីវិធីសាស្ត្រដែលធនាគារ J Trust Royal គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនោះ។

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិត

អញ្ជើញមកកាន់កន្លែងយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

រកទីតាំងយើងខ្ញុំ